កម្ពុជា​ប្រារព្វ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​

992
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រសួងបរិស្ថាន​នៅក្នុង​ស​ប្តា​ហ៏​នេះ បាន​ប្រារព្វ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក ដើម្បី​ចង់​បង្ហាញថា ឧ​ទ្យា​នុ​រក្ស​គឺជា​ឆ្មាំ​ជួរមុខ​ប្រកប​​ដោយ​វីរភាព ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ព្រៃឈើ និង​សត្វព្រៃ ។​
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤ ខែសីហា​នេះ​ថា ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​(World Ranger Day) ដែល​បាន​​កំណត់​យក​ថ្ងៃទី​១ ខែសីហា គឺជា​ការ​ឧទ្ទិស​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឧ​ទ្យា​នុ​រក្ស ដែល​បាន​លះបង់​ដោយ​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​គ្រប់​​បែបយ៉ាង​ដើម្បី​ការពារ និង​អភិរក្ស​សត្វព្រៃ​និង​ព្រៃឈើ ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ថតជាមួយឧ​ទ្យា​នុ​រក្ស​

​ ​
​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ពេលនេះ កម្ពុជា​គឺជា​ដែនដី​សម្បូរ​ដោយ​ធនធានធម្មជាតិ ក៏មាន​វីរៈបុរស​រប​ស់​ខ្លួន​ដែល​​បាន​ការពារ​សត្វព្រៃ និង​ព្រៃឈើ ។​ឧ​ទ្យា​នុ​រក្ស​របស់​កម្ពុជា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​យក​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ការពារ​អភិរក្ស​ប្រព័ន្ធ​​អេកូឡូស៊ី​ដែលជា​តំបន់​មានតម្លៃ​បំផុត ។​
​ ​
​ក្រសួងបរិស្ថាន​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល ក្នុង​កិច្ចការងារ​ការពារ​អភិរក្ស​ធនធានធម្មជាតិ បាន​សម្តែង​ការគោរព​ចំពោះ​វីរៈ​​ភាព​របស់​ឧ​ទ្យា​នុ​រក្ស​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់ លើ​កិច្ចការងារ​ការពារ​ធ​ន​ធាន​ធម្មជាតិ ។
​ ​
​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រសួងបរិស្ថាន​មាន​ឧ​ទ្យា​នុ​រក្ស​ជាង​១ ២០០​នាក់​ដែល​កំពុង​គ្រប់គ្រង លើ​ផ្ទៃដី​ជាង​៧​លាន​៥​សែន​​ហិកតា​នៅ​ទូទាំងប្រទេស ។ ក្នុង​បេសកកម្ម​ដ៏​ធំធេង​នេះ ឧ​ទ្យា​នុ​រក្ស​របស់​បរិស្ថាន បាន​ជួយសង្គ្រោះ​សត្វព្រៃ​រាប់ពាន់​ក្បាល​ដែល​ត្រូវ​ជន​ទុ​ច្ច​​រិត​ជួញដូរ និង​បាន​បង្ក្រាប​សកម្មភាព​បរបាញ់​សត្វ​ខុសច្បាប់ និង​ការកាប់​ឈើ​ជាច្រើន​ករណី​។​
​ ​
​ក្នុង​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​នេះដែរ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​បាន​រំលឹកថា ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ និង​សត្វព្រៃ ក្រៅពី​កិច្ច​​ការ​ដ៏​សកម្ម​របស់​ក្រសួងបរិស្ថាន គឺ​នៅមាន​អាជ្ញាធរ​មូលដ្ឋាន ប៉ូលិស ប៉េអឹម និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ក៏បាន​ចូលរួម​យ៉ាងសកម្ម ដែល​​អ្នក​ទាំងនោះ “​ឧ​ទ្យា​នុ​រក្ស ប៉ូលិស ប៉េអឹម និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត គឺ​សុទ្ធសឹងតែ​ជា​វីរៈ​បុ​រ​​ស​កម្ពុជា​ដែល​ការពារ​សត្វព្រៃ និង​ធនធានធម្មជាតិ​” ៕