កម្ពុជា​ផ្តើម​បញ្ជូន​ពលករ​ទៅ​ហុងកុង​ជា​លើកដំបូង​

890
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ឲ្យ​ដឹងថា​កម្ពុជា​បាន​ផ្តើម​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​តំបន់​រដ្ឋបាល​ហុងកុង ដែលជា​តំបន់​ថ្មី​មួយទៀត​ក្នុងចំណោម​ប្រទេស​និង​តំបន់​ចំនួន​៥​ដែល​កម្ពុជា​បាន​បញ្ជូន​​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​។


​ ​
​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​នីតិវិធី​នៃ​ការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង​និង​បញ្ជូន​ពល​ការិនី​ជំនួយការ​មេផ្ទះ​ទៅធ្វើ​ការ​​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​សណ្ឋាគា​សាន់វ៉េ លោក​អ៊ិត សំហេង បាន​ឲ្យ​ដឹងថា​ការ​​បញ្ជូន​ពលករ​ទៅ​ហុងកុង​នេះ គឺ​ឱកាស​ថ្មី​សម្រាប់​ពលករ​កម្ពុជា​ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ។​
​ ​
​លោក​បញ្ជាក់ថា “…​លក្ខខណ្ឌ​ការងារ និង​ច្បាប់​នៅ​ទីនោះ គឺ​ល្អ ធានា​សុវត្ថិភាព​ក្នុង​ពេលធ្វើ​ការងារ​…​ហើយ​អញ្ចឹងទេ ខ្ញុំ​ជឿថា​នេះ​ជា​​ឱកាស​ថ្មី​សម្រាប់​ពលរដ្ឋ​យើង​ហើយ​ឱកាស​នេះ​មកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​យើង​ដែលមាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ជាមួយ​តំបន់​រដ្ឋបាល​ហុងកុង​…”​។​
​ ​
​លោក​រដ្ឋមន្ត្រី​បន្តថា ទើបតែ​ឆ្នាំ​២០១៧​នេះ​ទេ ដែល​តំបន់​រដ្ឋបាល​ហុងកុង​បើកឱកាស​ដល់​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ទី​នោះបាន​។ លោក​បន្ថែមថា គម្រោង​បញ្ជូន​ពលករ​ផ្នែក​មេផ្ទះ​ដំបូង​នឹង​បញ្ជូន​ឲ្យ​បាន​ទៅ​ធ្វើការ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៧៕ដោយ៖វិបុល/sn

#