កម្ពុជា​យល់ព្រម​ស្វែងរក​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​

1570
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ពិធី​ចុះហត្ថលេខា លើ​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ស្វែងរក ប្រមូល និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា នា​សម័យ​សង្គ្រាម ដំណាក់កាល​ទី​១៨ បាន​ប្រព្រឹត្តឡើង​នា​រសៀល​ថ្ងៃ​សុក្រ​ទី ១២ ខែតុលា ឆ្នាំ​២០១៨ នៅ​បន្ទប់​ប្រជុំ​សាលាខេត្ត​សៀមរាប និង​មានការ​ចូលរួម​ពី​មន្ទីរ អង្គភាព កង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជុំវិញ​ខេត្ត​។

​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ​ខេត្ត​តា​យ​នី​ង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​អធិបតីភាព​លោក ពិន​ប្រាកដ អភិបាលរង ខេត្តសៀមរាប និង​ថ្នាក់ដឹកនាំ​ខេត្ត​តា​យ​នី​ង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោក ពិន ប្រាកដ បាន​បញ្ជាក់ថា ពិធី​ចុះហត្ថលេខា លើ​ផែនការ​នៃ​កិច្ចសហប្រតិបត្តិការ​ស្វែងរក ប្រមូល និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​យុទ្ធជន​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ពលី​ជីវិត​នៅ​កម្ពុជា នា​សម័យ​សង្គ្រាម នេះ​គឺជា​ដំណាក់កាល​ទី​១៨ ឆ្នាំ​២០១៨- ២០១៩​។

​ពិធី​ចុះហត្ថលេខា​នេះដែរ គឺ​ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព​កម្ពុជា វៀតណាម ឲ្យ​ឋិត​ឋេ​រ​ជា​អមតៈ​៕