កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 ចំនួន​៣១ នាក់​ថ្មី​បន្ថែមទៀត​មានបារាំង និង​ខ្មែរ​

180
ចែករម្លែក

ដោយៈ​សុផល​,មុនីរ័ត្ន/​ភ្នំពេញៈ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា​លទ្ធផល​ពី​វិទ្យាស្ថាន​កម្ពុជា​នៅវេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​៣១​នាក់​បន្ថែមទៀត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើន​ដល់​៨៤​នាក់​ហើយ​។ ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​៣១​នាក់​នេះ មាន​ជនជាតិ​បារាំង​២៩​នាក់ និង​ជនជាតិខ្មែរ​២​នាក់​(ជាមគ្គុទេ្ទសក៍ឱ្យក្រុមហ៊ុនទេសចរបារាំង)។​
២៩​ករណី ជា​ជនជាតិ​បារាំង​នេះ ជា​អ្នកទេសចរ​តាម​ក្រុមហ៊ុន​ទេសចរ​មួយ ដែល​មក​ខេត្ត​ព្រះសីហនុ​។​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៩​នាក់ ដែលមាន​អាយុ​ពី​៤៨​ឆ្នាំ​ដល់​៧៦​ឆ្នាំ និង​មាន​បុរស​១២​នាក់​មាន​អាយុ​ពី​៥២​ឆ្នាំ​ដល​៧០​ឆ្នាំ​។​
​សូមបញ្ជាក់ថា​ករណី​ថ្មី​នេះ បន្ថែម​ពីលើ​ជនជាតិ​បារាំង​២​នាក់ ដែលមាន​វីរុស​កូ​វីដ​១៩ វិជ្ជមាន ដែលមាន​អាយុ​៦៧​ឆ្នាំ​និង​៨០​ឆ្នាំ​ជា ជា​ទេសចរ​ស្នាក់នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​។
​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​