កម្ពុជា​សម្រេច​បញ្ឈប់​ស​កម្ម​ភាព​របស់​NDI និង​បណ្តេញ​បុគ្គលិក​បរទេស​ចេញពី​កម្ពុជា​

996
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ទីបំផុត​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បញ្ឈប់​នៅ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)​និង​បណ្តេញ​​បុគ្គលិក​បរទេស​រប​ស់​វិទ្យាស្ថាន​នេះ ចេញពី​កម្ពុជា​រយៈពេល​៧​ថ្ងៃ បន្ទាប់ពី​ការជូនដំណឹង​ជា​ផ្លូវការ​អំពី​សេចក្តីសម្រេច​នេះ​។ នេះ​បើ​យោង​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ នេះ​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ក្នុង​គោលបំណង​ធានា​ការអនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា​និង​ដើម្បី​ពង្រឹង​​នីតិរដ្ឋ​និង​ការគោរព​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ហើយ​បន្ទាប់ពី​មានការ​ពិចារណា​និង​ការពិភាក្សា​យ៉ាង​ម៉ត់ចត់​ក្នុង​កិច្ច​​ប្រជុំ​ជា​បន្តបន្ទាប់​រួចមក អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា​បាន​ឈានដល់​ការសម្រេច​បញ្ឈប់​នៅ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ (NDI) និង​បណ្តេញ​បុគ្គលិក​របស់​វិទ្យាស្ថាន​នេះ ចេញពី​កម្ពុជា​រយៈពេល​៧​ថ្ងៃ​បន្ទាប់ពី​ការជូនដំណឹង​ជា​ផ្លូវការ​អំពី​​សេចក្តីសម្រេច​នេះ​។​

​សូម​អាន​ខ្លឹមសារ​សេចក្តីប្រកាស​ព័ត៌មាន​ទាំងស្រុង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​៖​

​ដោយៈ មុនី​រ័ត្ន​/sn

#