កម្ពុជា​-​ចិន បង្កើត​គណៈកម្មការ​រួម​គ្នា​បកប្រែ​សៀវភៅ ស្ដីពី​អភិបាលកិច្ច​ល្អ​

289

(​ភ្នំពេញ​) ៖ កម្ពុជា​-​ចិន បាន​បង្កើត គណៈកម្មការ​រួមគ្នា​ដើម្បី​បកប្រែ​សៀវភៅ​ស្ដីពី​អភិបាលកិច្ច​ល្អ​ចំនួន​ពីរ​ក្បាល ក្នុងនោះ​រួ​មាន សៀវភៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា និង​សៀវភៅ​លោក​ប្រធានាធិបតី ចិន ស៊ី​ជិន​ពីង ។​
​ ​
​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​មន្ត្រីជាន់ខ្ពស់ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ ទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ នេះ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​ថ្លែងថា “…​យើង​បាន បង្កើត​គណៈកម្មការ​រួម​គ្នា កម្ពុជា​-​ចិន​ដើម្បី​បកប្រែ​​សៀវភៅ​ចំនួន​ពីរ​ក្បាល​…​សៀវភៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សៀវភៅ​លោក​ប្រធានាធិបតី ស៊ី​ជិន​ពីង​ស្តីពី អភិបាលកិច្ច​ល្អ​….”​។​
​ ​
​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​បញ្ជាក់ថា កម្ពុជា​-​ចិន នឹង​សហការ​រៀបចំ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង កម្ពុជា​-​ចិន​តាមរយៈ​ក្រសួង​​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​មាន គម្រោង​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​កសិកម្ម​រវាង​កម្ពុជា​-​ចិន​ផងដែរ​៕​ដោយ​៖​វិបុល​/sn