កម្ពុជា​-​ថៃ ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

607
ចែករម្លែក

ដោយ : គូលែន / ​សៀមរាប : ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​ថៃ លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​ឲ្យ​ភាគី​កម្ពុជា និង លោក ស៊ី​រិ​ន​យ៉ា សិទ្ធិ​ឆៃ អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស​ថៃ តំណាង​ឲ្យ​ភាគី​ថៃ បាន​ប្តេជ្ញា​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ក្នុងការ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព ពិសេស​នៅតាម​តំបន់​ព្រំដែន ខណៈ​បច្ចុប្បន្ននេះ​សភាពការណ៍​គ្រឿងញៀន​បាន​វិវឌ្ឍន៍​ទៅរក​ស្ថានភាព​មួយ​គួរឱ្យ​ព្រួយ​បារ​ម្មណ៍​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​មានប្រសាសន៍ថា សន្ទុះ​នៃ​ការផលិត​ការ​ចរាចរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់​និង​នៅលើ​ពិភពលោក​មិនមាន​ការថយចុះ​ទេ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព​គ្រឿងញៀន​កាន់​តែមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ និង​រាលដាល ដែល​នេះ​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវ​ចាត់ទុកថា​ជាទី​តាំង​ដែល​ក្រុម​ឧក្រិដ្ឋជន​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ដដែល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ទៀតថា ភាគច្រើន​មកពី​តំបន់​អាមេរិក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់ត្រីកោណ មាស និង​តំបន់​អឌ្ឍ​ច័ន្ទ​មាស​ជាដើម ខណៈ បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធនា ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សំដៅ​បង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ​គ្រឿងញៀន​នៅក្នុង​ប្រទេស និង​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ក្នុងការ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព នៅតាម​តំបន់​ព្រំដែន ជាពិសេស​រវាង​ព្រំដែន​កម្ពុជា​-​ថៃ ។​

​លោក ស៊ី​រិ​ន​យ៉ា សិទ្ធិ​ឆៃ មានប្រសាសន៍ថា ជាការ​ពិតណាស់​បច្ចុប្បន្ន​នេះ​ការ​ចរាចរ​គ្រឿងញៀន​នៅក្នុង​តំបន់​ពិតជា​មានការ​កើនឡើង​គួ​ឱ្យ​ព្រួយបារម្ភ ហើយ​សម្រាប់​ប្រទេស​ថៃ ក៏​កំពុងតែ​ជួប​បញ្ហា​គ្រឿងញៀន​នេះដែរ ដោយ​ក្រុម​ឧក្រិដ្ឋជន​ចរាចរ​គ្រឿងញៀន​មកពី​តំបន់​អាហ្វ្រិក តំបន់ត្រីកោណមាស​ចូលមក​ប្រទេស​ថៃ ដូច្នេះ កម្ពុជា​ថៃ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ក្នុងការ​រួមចំណែក​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ក្នុងការ​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជំរុញ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព ពិសេស​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ៕​B