កម្ពុជា​-​វៀតណាម​សន្យា​បន្ត​ពង្រឹង​រឹតចំណង​មិត្តភាព​លើ​វិស័យ​កងទ័ព​និង​មនុស្សធម៌​

1390
ចែករម្លែក

​​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ជួប​អភិបាលខេត្ត​ខា​ញ់​ហ័​រ​និង​មេ​យោធា​ខេត្ត​ខា​ញ់​ហ័​រ​នៅ​ទីក្រុង​ញ៉ា​ចាង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក្នុង​រយៈពេល​បី​ថ្ងៃ​កាលពី​ថ្ងៃទី​២២​ដល់​២៤​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​។​

​ជំនួប​នោះ​មាន​គោលបំណង​រឹតចំណង​មិត្តភាព​គ្នា​រវាង​ខេត្តស្ទឹងត្រែង​កម្ពុជា​និង​ខេត្ត​ខា​ញ់​ហ័​រ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ខណៈពេល​នោះ​លោក​ឡេ​ឌឹ​ក​វ៉ិ​ន​អភិបាលខេត្ត​ខា​ញ់​ហ័​រ​និង​លោក​វរៈសេនីយ៍ឯក​ង​គ័ង​ជុង​មេបញ្ជាការ​យោធា​ខេត្ត​ខា​ញ់​ហ័​រ​សន្យា​បន្ត​ជួយ​ដល់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង​កម្ពុជា​ពង្រឹង​លើ​វិស័យ​ការពារជាតិ​និង​វិស័យ​មនុស្សធម៌​។​តាមរយៈ​ការជួយ​សាងសង់​អគារ​ស្នាក់នៅ​អគារ​រដ្ឋបាល​កងទ័ព​ទៅតាម​លទ្ធភាព​និង​ជា​ជំហានៗ​បន្តបន្ទាប់​ទៅ​ថ្ងៃមុខ​ទៀត​។​

​លោក​ឧ​ត្ត​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង​កម្ពុជា​បាន​ចូលជួប​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​និង​មនុស្សធម៌​រវាង​ខេត្តស្ទឹងត្រែង​ជាមួយ​ខេត្ត​ខា​ញ់​ហ័​រ​បន្ត​ពង្រឹង​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។​គ្រានោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​បាន​ជម្រាបជូន​អំពី​ការ​វិត្ត​ន៍​សភាពការណ៍​នយោបាយ​កម្ពុជា​នៅក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៦​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​រដ្ឋសភា​កម្ពុជា​បាន​ប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រោម​ព្រះ​វត្តមាន​ព្រះមហាក្សត្រ​ហើយ​រដ្ឋសភាជាតិ​បាន​ជ្រើសតាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​ជា​បន្តទៀត ដើម្បី​ដឹកនាំ​កម្ពុជា​ឱ្យទទួល​បាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​។​

​លោក​មេបញ្ជាការ​សឹក​រង​ខេត្តស្ទឹងត្រែង​បាន​និយាយ​បន្តទៀតថា​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្តស្ទឹងត្រែង​និង​ខេត្ត​ខា​ញ់​ហ័​រ​ផ្អែក​តាម​ខ្លឹមសារ​កិច្ចសហប្រតិបត្តិការ​លើក​ទី​១៨​រវាង​មេបញ្ជាការ​យោធភូមិភាគ​ទី​១​នៃ​កងយោធពល​ខេមរៈភូមិន្ទ​។​ជាមួយ​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​កងទ័ព​ប្រជាជន​វៀតណាម​និង​ស្មារតី​កិច្ច​សហ​ប្រិប​ត្តិ​ការ រវាង​អភិបាលខេត្ត​ស្ទឹងត្រែង​ជាមួយ​ខេត្ត​ខា​ញ់​ហ័​រ​រយះពេល​១០​ឆ្នាំ​។ ​ខេត្ត​ខា​ញ់​ហ័​រ​បាន​ជួយ​កង​សាង​អគារ​ធ្វើការ​អគារ​ស្នាក់នៅ​ចំនួន​១៣​ខ្នង​និង​កសាង​ផ្ទះសំណាក់​មានតម្លៃ​ជាង​៧០​ម៉ឺន​ដុល្លារ​រួចមកហើយ​។​

​លោ​កថា​ផ្អែក​តាម​ការព្រមព្រៀង រវាង​យោធភូមិភាគ​ទាំងពីរ ខេត្ត​ខា​ញ់​ហ័​រ​បាន​ជួយ​ផ្នែក​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដូចជា​ការចែក​ស្បៀងអាហារ​ពិនិត្យ​សុខភាព​និង​ផ្តល់​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា​សម្រាប់​ជួសជុលផ្ទះ​សម្បែង​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា​។​ព្រមទាំង​សហការ​ជាមួយ​ក្រុម​រុករក​អដ្ឋិធាតុ​អង្គភាព​K52​ចាប់តាំងពី​ឆ្នាំ​២០០៥​រហូតមកដល់​ឆ្នាំ​២០១៨​និង​សហ​ការណ៍​បញ្ជូន អដ្ឋិធាតុ ដែល​បាន​រុករក​ឃើញ​នៅ​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ធ្វើ​ពិធី​ប​ញ្ជុះ​អដ្ឋិធាតុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្វាយ​ញ៉​ន​ក៏បាន​អរគុណ​ចំពោះ​វៀតណាម​ដែល​បាន​ជួយ​ដល់​កម្ពុជា​តាមរយះ​ខាងលើនេះ​ផងដែរ​។​លោក​ឡេ​ឌឹ​ក​វ៉ិ​ន​អភិបាលខេត្ត​ខា​ញ់​ហ័​រ​និង​មេបញ្ជាការ​យោធា​លោក​រៈ​សេនីយ៍​ឯក​ង​គ័ង​ជុង​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។​

​សូម​អបអរសាទរ​ដល់​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ជាប់ឆ្នោត​ជាថ្មី​ក្នុង​អាណត្តិ​ទី​៦​និង​អបអរសាទរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ក្នុង​អាណត្តិ​ទី​៦​ទទួលបាន​ជោគជ័យ​ដល់​ប្រទេស​និង​ប្រជាជន​កម្ពុជា​។​លោក​អភិបាលខេត្ត​ខា​ញ់​ហ័​រ​ក៏បាន​លើកឡើង​នូវ​ការវិវត្ត​ផ្នែក​សេដ្ឋកិច្ច​របស់ខ្លួន​លើ​វិស័យ​ទេសចរ​នេសាទ​សមុទ្រ​សេវាកម្ម​សណ្ឋាគារ​ផ្ទះសំណាក់​សិប្បកម្ម​កសិកម្ម​រោងចក្រ​កាត់ដេរ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ខេត្ត​ខា​ញ់​ហ័​រ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចំនួន​៦​លាន​នាក់​និង​ទទួលបាន​ថវិកា ប្រមាណ​ពី​៨០០​ទៅ​៩០០​លាន​ដុល្លារ អា​មេ​រិច​ចូល​ជា​ថវិកាជាតិ​។​

លោក​អភិបាលខេត្ត​ខា​ញ់​ហ័​របា​នស​ន្យា​បន្ត​ជួយឧបត្ថម្ភ​និង​កសាង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង កម្ពុជា​តាម​ជំហានៗ ផ្អែក​តាម​ស្មារតី​សហ​ប្រ​តិ្ត​ប​ត្តិ​ការណ៍​រវាង​យោធភូមិភាគ​ទី​១ កម្ពុជា​និង​យោធភូមិភាគ​ទី​៥​វៀតណាម​។​ថ្នាក់ដឹកនាំ​ខេត្ត​ខា​ញ់​ហ័​រ​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្ទះសំណាក់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តស្ទឹងត្រែង​តប​តាម​ការអញ្ជើញ​របស់​មេ​បញ្ជាការ​យោធា​ខេត្តស្ទឹងត្រែង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្វាយ ញ៉​ន​៕S/​

​កម្ពុជា​-​វៀតណាម​សន្យា​បន្ត​ពង្រឹង​រឹតចំណង​មិត្តភាព​លើ​វិស័យ​កងទ័ព​និង​មនុស្សធម៌

#