កម្ពុជា​-​ឡាវ នឹង​ចុះហត្ថលេខា លើ​ឯកសារ​ចំនួន​ប្រាំ នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក​នាយករដ្ឋមន្ត្រី​ឡាវ

141
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ /
​ភ្នំពេញៈ
រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ នឹង​ចុះហត្ថលេខា លើ​កិច្ចព្រម ព្រៀង​ឯកសារ ចំនួន​ប្រាំ នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រី ឡាវ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នេះ នៅ​វិមាន​សន្តិភាព​។​

លោក​នាយករដ្ឋមន្ត្រី​ឡាវ

​ឯកសារ​ទាំង​ប្រាំ រួមមាន​៖
១. អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ការងារ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ( ចុះហត្ថលេខា​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ខាំ​ផែង សាយ​សំ​ផេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​សុខុមាលភាព​សង្គម ) ។​

២. កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ថាមពល រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ( ចុះហត្ថលេខា ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក ខាំ​ម៉ា​នី អ៊ី​ន​ធី​រ៉ាត់ រដ្ឋមន្ត្រីក្រសួង​ថាមពល និង​រ៉ែ ) ។​

៣. កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​ឡាវ សម្រាប់​ការនាំ​ចូល​អគ្គិសនី អនុភាព ៥០០ មេ​ហ្គា​វ៉ា​ត់ ពី​វា​រី​អគ្គិសនី អាត់​តា​ពើ ប្រទេស​ឡាវ ( ភាគី​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាសភាព​ពី​ភាគី​ឡាវ ) ។​

៤. កិច្ចព្រមព្រៀង​ទិញ​-​លក់ អគ្គិសនី រវាង អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោង​រោងចក្រ​ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម អនុភាព ៦00 មេ ហ្គា​វ៉ា​ត់ នៅ​ខេត្ត​សេកុង ប្រទេស​ឡាវ ( ភាគី​កម្ពុជា ចុះហត្ថលេខា ដោយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាសភាព ពី​ភាគី​ឡាវ ) ។​

​ទី​៥. កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី រវាង​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោង​រោងចក្រ ផលិត​អគ្គិសនី ដុត​ធ្យូងថ្ម អនុភាព ១៨០០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​សេកុង ( ភាគី​កម្ពុជា ចុះហត្ថលេខា ដោយ​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​កំពុង​រង់ចាំ​សមាសភាព​ពី​ភាគី​ឡាវ )៕v​

#