កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ពិនិត្យ​លទ្ធភាព​ដើម្បី​បើក​ច្រកទ្វារព្រំដែនបន្ថែមទៀត

424
ចែករម្លែក
  • 20
    Shares

ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្នុងការ​លើកកម្ពស់​កា​រ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន សម្រួល​ដល់​ការធ្វើដំណើរ​ក៏ដូចជា​ពង្រីក​នូវ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងមន្រ្តីជាន់ខ្ពស់នៃប្រទេស កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ពិនិត្យ​លទ្ធភាព​ដើម្បី​បើក​ច្រកទ្វារព្រំដែនបន្ថែមទៀត។

កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក វីឡាយ ឡាខាំភូង(Vilay Lakhamephong )រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​

​ការពិនិត្យ​លទ្ធភាព​បើក​ច្រកព្រំដែន គឺអាច​រវាង​ខេត្តរតនគិរី​ជាមួយនិង​ខេត្ត​អត្ត​ពើ ឬក៏​រវាង​ខេ​ត្តស្ទឹង​ត្រែង ជាមួយនឹង​ខេត្ត​មួយទៀត​របស់​ប្រទេស​ឡាវ​។ ការឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក វីឡាយ ឡាខាំភូង(Vilay Lakhamephong )រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​។​

កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក វីឡាយ ឡាខាំភូង(Vilay Lakhamephong )រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​


​បន្ទាប់ពី​ចប់​កិច្ចប្រជុំ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩​។

កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក វីឡាយ ឡាខាំភូង(Vilay Lakhamephong )រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាល​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​
កំណត់ហេតុ​ពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​ឆ្លងដែន ពិសេស​ការយកចិត្តទុកដាក់​ការជួញដូរ​គ្រឿងញៀន ការដាំដុះ និង​ការ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងដែន​។​

សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថា ការងារ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៨ កន្លងមកនេះ សម្រេចបាន​សមិទ្ធផល​នានា​ជាច្រើន​គួរ​ជាទី​មោទន​។ កងកម្លាំង​នៃ​ក្រសួង​ទាំង​ពីរបាន​ខិតខំ​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ពាក់ព័ន្ធ នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​។ សម្តេច​ក្រឡាហោម​បាន​បន្តថា សម្តេច​មានការ​ពេញចិត្ត ពេញ​ថ្លើម​ចំពោះ​សម​ទ្ធិ​ផល​ដែល​ភាគី​ទាំងពីរ​បានធ្វើ​នា​ឆ្នាំ​កន្លងមកនេះ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​ថា ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត​នៅក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ ក្នុងនោះ​មានការ​ខិតខំ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ តាម​ខ្សែបណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ហើយ​អាជ្ញាធរ​គ្រប់​កម្រិត នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ក៏បាន​បន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ដោយបាន​បង្ក​លទ្ធភាព​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ការផ្លាស់​ប្ដូរ​គណៈប្រតិភូ និង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

​លោក​បន្តថា ជា​ទិសដៅ​បន្ត​សំខាន់​សម្រាប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៩ ភាគី​ទាំងពីរ​នឹង​បន្ត​ខិតខំ អនុវត្ត​ទៅតាម​អ្វីដែល​ជាការ​ព្រមព្រៀង នៅក្នុង​កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ឆ្នាំ​២០១៩ បន្ត​ពង្រឹង​ការផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ កិច្ចសហប្រតិបត្តិការ​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស នឹង​បន្ត​លើកទឹកចិត្ត​និង​ជំរុញ កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​ជាប់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន កាន់តែ​សកម្ម​ផុលផុស​ថែមទៀត​។

​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា “​ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ខិតខំ​ធ្វើយ៉ាងណា ពិនិត្យ​លទ្ធភាព​ដើម្បី​ពង្រីក​ការបើក​ច្រកទ្វារព្រំដែន នៃ​ប្រទេស​ទាំងពីរ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន សម្រួល​ដល់​ការធ្វើដំណើរ​ក៏ដូចជា​ពង្រីក​នូវ​ការផ្លាស់ប្ដូរ​ពា​ណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ​៕សរន