កម្ពុជា​-​អាស៊ាន​ផ្ញើ​សារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​និង​ការផលិត​អាវុធ​នុយក្លេអ៊ែ​

494

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​សន្និសីទកាសែត​នៅ​ទី​ស្តី​​ការ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ ស្តីអំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥០​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល សាធារណរដ្ឋ​ហ្វីលីពីន​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​អំពី​ផលប្រយោជន៍​សំខាន់​និង​ការងារ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​បន្ទាប់ពី​កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​កន្លងមក​និង​ផលប្រយោជន៍​ច្រើន​ទៀត​ក្រៅពី​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ក៏បាន​ទទួល​នូវ​​កាលានុវត្តភាព​ដើរតួនាទី​អន្តរជាតិ​ក្នុងការ​ដាក់ចេញ​នូវ​របៀបវារៈ​ដើម្បី​សន្តិភាព និង​វិបុលភាព​តំបន់​។

​លោក​បានលើកឡើង​បញ្ហាសំខាន់​ចំនួន​២ គី​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានលើកឡើង​ពិភាក្សា​នៅក្នុង​កិច្ច​​ប្រជុំ​កំពូល​នោះ​។​

​ទាក់ទង​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ពិភាក្សាគ្នា​យ៉ាងច្រើន​អំពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​អាស៊ាន​​ចង់​ឲ្យ​មាន​សន្តិសុខ សន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​កាម​តែ​ល្អប្រសើរ និង​ជំរុញ​ការអនុវត្ត DOC​រវាង​ប្រទេស​ពាក់​​ព័ន្ធ​និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បាន​ពេញលេញ និង​បាន​ពិភាក្សាគ្នា​ផងដែរ ក្នុង​ការធ្វើ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​COC​ទាក់ទង​​និង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ឲ្យ​ក្រុម​អ្នកជំនាញការ ពិភាក្សាគ្នា​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​វិល​ទៅរក​ភាព​ធូរស្រាល​ជាង​មុន និង​ល្អប្រសើរ​ជាង​មុន​។ បណ្តា​ប្រទេស​ពាក់ព័ន្ធ​និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​ជួ​វ​ចរចារ​គ្នា​ជាមួយ​ចិន​ដោយ​សន្តិវិធី​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ទាមទារ​អធិបតេយ្យ​ភាពទាក់ទង​និង​សមុទ្រ​ចិន​ខាងត្បូង​ទេ កម្ពុជា​គឺ​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ កម្ពុជា​មិនបាន​កាន់ជើង​ឬ​គាំទ្រ​ភាគី​នៃ​ប្រទេស​ណាមួយ​នៅក្នុង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ កម្ពុជា និង​អាស៊ាន​ពិតជា​ទទួលបាន​ផលចំណេញ​ច្រើន​ពី​ទំនាក់ទំនង​ល្អ​រវាង​អាស៊ាន​និង​ចិន​តាមរយៈ​​ការ​មាន​សន្តិភាព វិបុលភាព ក្នុង​តំបន់​ដូច្នេះ​កម្ពុជា ត្រូវតែ​យកចិត្ត​ទុល​ដាក់ ដើម្បី​ឲ្យ​មាន​សន្តិភាព​ក្នុង​តំបន់​អាស៊ាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់​សុខុន​បានបញ្ជាក់​អំពី​ការព្យាយាម​របស់​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០​ចង់​ធ្វើជា​អ្នក​សម្រប​សម្រួល​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដែល​កំពុងមាន​សភាព​ការណ៍​តានតឹង​ផងដែរ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​ទំ​ទាវ​រដ្ឋមន្ត្រីការបរទេស​​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ជំហរ​របស់​កម្ពុជា និង​អាស៊ាន គឺ​បាន​ផ្ញើ​សារ ឲ្យ​ប្រទេស​កូរ៉េខាងជើង​បញ្ឈប់​ការបាញ់​សាកល្បង​​អាវុធ​នុយ​ក្លេ​អែ និង​ការផលិត​អាវុធ​នុយក្លេអ៊ែ ត្រូវគោរព​តាម​សេចក្តីសំរេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គឺ​ឲ្យ​កូរ៉េ​​ខាងជើង​វិល​ចូល​តុ​ចរចា​។ អាស៊ាន​បាន​ប្រាប់​ទៅ​កូរ៉េខាងជើង​ថា ប្រទេស​អាស៊ាន​ទាំងអស់​មិន​សប្បាយចិត្ត​ទេ​ចំពោះ​ទង្វើរ​របស់​មេ​ដឹក​​នាំ​កូរ៉េខាងជើង ដោយ​ទាមទារ​ឲ្យ​កូរ៉េខាងជើង ត្រូវ​ពិនិត្យ​ឥរិយាបថ​របស់ខ្លួន​ឡើងវិញ គឺ​ត្រូវតែ​លុបបំបាត់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែ បញ្ឈប់​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​របស់​ចិន និង​រុស្ស៊ី​បានស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ឧបទ្វីប​កូរ៉េ​បញ្ឈប់​ការ​ផលិត​និង​ការបាញ់​សាកល្បង​នូវ​អា​វុ​យ​នុយក្លេអ៊ែ និង​ឲ្យ​កូរ៉េខាងត្បូង និង​ដៃគូ​អាមេរិក​បញ្ឈប់​នូវ​ការធ្វើ​សមយុទ្ធ​យោធា​ដែល​ប្រើពាក្យ “​កាត់​ក្បាល​” ដែលជា​សកម្មភាព​គ​ម្រ​ម​កំហែង​ដល់​កូរ៉េខាងជើង​។ ត្រូវតែ​រួមគ្នា​រក​ដំណោះស្រាយ​ដើម្បី​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែ ហើយ​គាំទ្រ​ការវិល​ចូល​តុ​ចរចា​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​រួមទាំង​ភាគី​ពាក់ព័ន្ធ នុង​ក្រុមប្រឹក្សា​ស​ន្តុ​សុខ​អង្គការសហប្រជាជាតិ​ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ គ្មាន​នុយក្លេអ៊ែ​៕​ដោយ​៖​មុនី​រ័ត្ន​/sn

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើ​សន្និសីទកាសែត (​រូប​ថ​តៈ មុនី​រ័ត្ន​)