កម្ពុជា ចូលរួម​ប្រកួត ស្ប៉េ​ស្យា​ល់​អូឡាំពិក អនុតំបន់​មេគង្គ​លើក​ទី​៩ នៅ​ឡាវ​

216
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
គណៈកម្មាធិការ​ជាតិ​ស្ប៉ា​ស្យា​ល់ អូឡាំពិក​កម្ពុជា នឹង​បញ្ជូន​ក្រុមកីឡា​បាល់ទាត់ ស្ប៉ា​ស្យា​ល់​មួយក្រុម ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​បាល់ទាត់ ស្ប៉ា​ស្យា​ល់​អូឡាំពិក អនុតំបន់​មេគង្គ លើក​ទី​៩ (9″ Mokong Football Tournament) នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡាវ​។​

​លោក ចាប រតនា មន្ត្រី​របស់​គណៈកម្មាធិកា​រ​ជាតិ ស្ប៉ា​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​ទទួលបាន​ការអញ្ជើញ ចុះ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ របស់​ស្ប៉ា​ស្យា​ល់​អូ​ឡាំ​ពិត​ឡាវ ព្រមទាំង​ទទួលបាន ការអនុញ្ញាត​ពី​លោក​ប្រធាន​នោះ កម្ពុជា នឹង​បញ្ជូន​ថ្នាក់ដឹកនាំ​ប្រតិភូ គ្រូបង្វឹក កីឡាករ អ្នក​មើលថែ ឲ្យ​ចូលរួម​ការប្រកួត កីឡាបាល់ទាត់​ស្ប៉ា​ស្យា​ល់​អូឡាំពិក អនុតំបន់​មេគង្គ លើក​ទី​៩ (9″ Mokong Football Tournament) នៅ​ប្រទេស​ឡាវ​។​

​លោក​បាន​បន្តថា លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ និង​ប្រធាន​ប្រតិភូ ដឹកនាំ​កីឡាករ ៩ នាក់ និង​អ្នក​មើលថែ ១​នាក់ ក្នុង​កីឡាករ ៥​រូប និង​គ្រូបង្វឹក ១ រូប​មកពី​ខេត្តស្វាយរៀង កីឡាករ ២ រូប មកពី​ខេត្តបាត់ដំបង និង ២ រូប ពី​ខេត្តតាកែវ​៕v

ក្រុមកីឡា​ខ្សោយ​បញ្ញា​កម្ពុជា​