កម្ពុជា ថៃខេត្តជាប់ព្រំដែនគ្នា​បង្កើន​ទំនាក់ទំនងទេសចរណ៍តំបន់ទឹកសាបនិងទកប្រៃឲ្យ​កាន់តែខិតជិតគ្នា

286
ចែករម្លែក

ដោយ:គ្រញូង/ប្រទេសថៃ ៖ រដ្ឋបាលខេត្តបាត់ដំបងនិងប្រតិភូមួយក្រុមដឹកនាំដោយលោក ស៊ូ អារ៉ាហ្វាត អភិបាលស្តីទីខេត្តបាត់ដំបងបានអញ្ជើញទៅទស្សនកិច្ចនិងពិភាក្សាគ្នាជាមួយរដ្ឋបាលខេត្តត្រាតក្នុងគោលបំណង ដើម្បីបង្កើនតំបន់ទេសចរណ៍តំបន់ទឹកសាបនិងទេសចរណ៍តំបន់ទឹកប្រៃ កាលពីពេលថ្មីៗកន្លងទៅនេះនៅសាលប្រជុំខេត្តត្រាត ប្រទេសថៃ។

លោក ស៊ូ អារ៉ាហ្វាត អភិបាលស្តីទីខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសារប្រទេស​កម្ពុជា ពិសេសខេត្តបាត់ដំបងជាខេត្តមួយមានសក្តានុពលផ្នែកសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ហើយមានសុខសន្តិភាពអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកញ្ចប់ដែលមានកន្លងមក។ ប៉ុន្តែនៅមិមទាន់បំពេញតម្រូវការគ្រប់គ្រាន់ដល់ភ្ញៀវទេសចរណ៍នៅឡើយទេ ចាំបាច់ត្រូវពង្រីកនិងអភិវឌ្ឍថ្មីៗបន្តទៀត។ ខេត្តយើងជាខេត្តជាប់ព្រំដែនគ្នាជាមួយខេត្តត្រាត គួរភ្ជាប់ទំនាក់ទំនងគ្នាឲ្យកាន់តែទូលំ
ទូលាយបន្តទៅទៀត ពិសេសលើវិស័យទសចរណ៍ដូចជាតំបន់បឹងទន្លេសាបខេត្តបាត់ដំបងជាមួយតំបន់សមុទ្រទឹកប្រៃរបស់ខេត្តត្រាត។

អ្នកទេសចរណ៍រវាងខេត្តទាំងពីរធ្វើដំណើរកម្សាន្ត ឬក៍ធ្វ់ើទស្សនកិច្ចសិក្សារវាងគ្នានឹគ្នាទៅវិញទៅមក។ ម៉្យាងទៀតអាចសិក្សាផ្លាស់ប្តូរទំនាក់ទំនងគ្នាទៅវិញទៅមកតាមតម្រូវការ និងអាចសិក្សាជាមួយប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកទស្សនាតំបន់ជម្រកសត្វស្លាបច្រើនប្រភេទទៀតផង។

លោកភិនធៀន លឹមវ៉ាន់យូអភិបាលខេត្តត្រាតបានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះយើងនឹងផ្លាស់ប្តូរប្រតិភូរវាងខេត្តទាំងពីរ និងពិភាក្សាស៊ីជម្រៅពីតំបន់ទឹកសាប និងតំបន់ទឹកប្រៃ។ទស្សនកិច្ចឈ្វេងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកនៅតំបន់ទន្លេសាបមានដូចជាខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកោះកុងដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តត្រាតប្រទេសថៃ។

លោកអភិបាលខេត្តបន្តថានេះជាចំណុចចាប់ផ្តើមមួយ ដើម្បីបង្កើនទំនាក់ទំនងគ្នារវាងខេត្តជាប់ព្រំដែនកម្ពុជា ថៃពិសេសលើវិស័យទេសចរណ៍តំបន់ទឹកសាប និងតំបន់ទឹកប្រៃឲ្យកាន់តែខតជិតគ្នាបន្ថែមទៀត៕B/