កម្ពុជា-ថៃ នឹង​ចុះ​កិច្ចព្រមព្រៀង​សហការ​លើ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​

1533
ចែករម្លែក
  • 65
    Shares

(ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍​ថា ក្នុង​ប្រជុំ​គណៈរដ្ឋមន្ត្រី​ចំរុះ​នៅពេល​ខាងមុខ​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា​និ​ងរដ្ឋាភិបាល​ថៃ នឹងមានការចុះហត្ថលេខា​លើកកិច្ចព្រមព្រៀង​សហ​ប្រតិ​ប​ត្ត​ការបង្កើត​វា​រី​អគ្គិសនី​នៅ​ស្ទឹងមេទឹកក្នុង​ខេត្តកោះកុង និងពិភាក្សាគ្នា​ទៅលើ​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងពេល​មាន​ហានិភ័យ​គ្រោះធម្មជាតិ​កើតឡើង ហើយនឹងពិភាក្សា​ទៅលើ​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយកម្ពុជា​ស្នើ​ឲ្យ​ប្រទេស ថៃ​នាំចូល​កសិផល​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​លោក អានុព​ង្ស ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ កាលពី​រសៀល​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​បើ​យោងតាម​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ពាក់ព័ន្ធ​ការកសាង​វា​រី​អគ្គិសនី​នៅ​ស្តឺ​ង​មេទឹក ក្នុង​ខេត្តកោះកុង​របស់​កម្ពុជា ។ សម្តេច​បាន​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​ជាគោលការណ៍​ហើយ ក្នុង​កិច្ចសហការ​ជាមួយ​ប្រទេស​ថៃ​ក្នុង​ការកសាង​វា​រី​អគ្គិសនី​នៅ​ស្ទឹង​មេទឹក ដែល​ជាប់​ព្រំដែន​ខ្មែរ ថៃ ដោយ​ធ្វើការ​បែងចែក​ភ្លើង​និង ទឹក​ប្រើប្រាស់​ទៅវិញទៅមក​។

​សម្តេច​តេ​ជោ​នាក​យ​រដ្ឋមន្ត្រី​ក៏បាន​ប្រា​ប់លោក អានុព​ង្ស ថា​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ និង ចូលរួម​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​ចំរុះ​នាពេលខាងមុខ​នៅ​ភ្នំពេញ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ក៏មាន​ការ​សម្ពោធ​សួរ​ច្បារ​មិត្តភាពកម្ពុជា-ថៃ ដែល​ស្ថិត​នៅមុខ​ស្ថានទូត​អាមេរិក រហូតដល់​មហាវិថី​ព្រះមុនីវង្ស ផងដែរ ។​

​លោក អានុព​ង្ស ផៅ​ចិន្តា បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានអនុញ្ញាត​ឲ្យ​រូបលោក​និង​ប្រតិភូ​ចូលជួប​សំដែង​ការគួរសម ក្នុងខណៈដែល​រូបលោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ២៥ ខែ សីហា​នៅ​ភ្នំពេញ​៕ដោយ​៖​តារា​រិ​ទ្ធ​/sn