ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមប្រជាធិប តេយ្យស្រីលង្កានៅថ្ងៃទី១០ខែសីហាឆ្នាំ២០១៩នេះបានចេញសេចក្តីថ្លែការរួមនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កានៅព្រះរាជា ណាចក្រកម្ពុជារយៈពេល៤ថ្ងៃចាប់ពី ថ្ងៃទី០៧-១០ខែសីហាឆ្នាំ២០១៩ ។
សេចក្តីថ្លែងការណ៍រួមនៃប្រទេសទាំង២កម្ពុជា-ស្រីលង្កា មានចំនួន ១៦ចំណុចដូចខាងក្រោម៖
១.តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រី លង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់១០ ខែសីហា ឆ្នាំ២០១៩។
២.ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោ រពដល់វិញ្ញាណក្ខ័ន្ធវីរបុរសនិងវីរនារីកម្ពុជាដែលបានពលីក្នុងសង្គ្រាម។លោកក៏បានគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋអតីតព្រះ វរៈរាជបិតានៃព្រះរាជាណាចក្រ កម្ពុជា ។
៣. អំឡុងពេលនៃទស្សនកិច្ចនេះលោកប្រធានាធិបតីស្រីលង្កាបានគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឬទ័យរៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនចំពោះលោកម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា និងគណៈប្រតិភូនៅព្រះបរមរាជវាំងដែលក្នុងឱកាសនោះលោកប្រធានាធិបតីក៏បានជួបជាមួយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
៤.ប្រធានាធិបតីនៃប្រទេសស្រីលង្កាបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដោយក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងស្រីលង្កាដែលមានឫសយ៉ាងជ្រៅក្នុងវប្បធម៌និងសាសនានៃប្រទេសទាំងពីរ។
៥.សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រជម្រុញចំណ ងដ៏ប្រពៃរវាងប្រទេសទាំងពីរឲ្យឈានខ្ពស់ឡើងមួយកម្រិតទៀត ។ ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានចាត់ទុកប្រទេសកម្ពុជាជាមិត្តជិតស្និទ្ធនិងជាដៃគូដ៏សំខាន់របស់ស្រីលង្កានៅក្នុងតំបន់ ។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបង្កើតភាពជាដៃគូដ៏រឹងមាំក្នុងកម្រិតទ្វេភាគីតំបន់និងពហុភាគីរវាងកម្ពុជានិងស្រី លង្កាក្នុងបំណងនាំមកនូវសន្តិភាព ស្ថិរភាពក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។
៦.សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធផលនានាដែលរដ្ឋាភិបាលស្រីលង្កាសម្រេចបានក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនិងលើកស្ទួយសុខុមាលភាពសង្គម។ប្រធា នាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ក៏ បានកោតសរសើរដល់ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាលើការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់កំណើនឧស្សាហកម្មទេសចរណ៍និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
៧. ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការពិគ្រោះយោបល់កំរិតខ្ពស់ដើម្បីពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យដែលមានសក្តានុពល ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ ។ក្នុងន័យនេះមេដឹកនាំទាំងពីរបានស្វាគមន៍ ចំពោះការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា និងស្រីលង្កាហើយបាន លើកទឹកចិត្តឱ្យចាប់ផ្តើម កិច្ចប្រជុំក្របខ័ណ្ឌនេះឱ្យបានឆាប់។
៨.មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាប្រគល់ភារៈកិច្ចជូនស្ថាប័នពាក់ព័ន្ធរៀងខ្លួនឱ្យធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីការវិនិយោគនិងការផ្លាស់ប្តូរទេសចរណ៍ ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជានិងស្រីលង្កាសហការគ្នាជិតស្និទ្ធដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចនិងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ក្នុង ន័យនេះមេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សា រណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មកូឡុំបូស្រីលង្កា។
៩.មេដឹកនាំទាំងពីរបានកត់សម្គាល់ថាកម្ពុជានិងស្រីលង្កាមានសក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ហើយបានឯកភាពជំរុញឱ្យស្ថាប័នពាក់ព័ន្ធរៀងខ្លួនសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នាដោយប្រើប្រាស់សក្តានុពលបេតិកភណ្ឌវប្បធ ម៌និងធម្មជាតិដ៏សម្បូរបែបនៃប្រទេ សទាំងពីរសំដៅបង្កើនការផ្លាស់ប្តូរទេសចរណ៍។
១០.សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាបានសម្តែងការពេញចិត្តចំពោះកំណើននៃការប្រាស្រ័យទាក់ទងគ្នារវាងសហគម ន៍ពុទ្ធសាសនិកកម្ពុជានិងស្រីលង្កាដែលថ្នាក់ដឹកនាំទាំងពីរមានបំណងចង់ឱ្យអាជ្ញាធរពាក់ព័ន្ធបន្តជម្រុញថែមទៀត។
១១.ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមេដឹកនាំទាំងពីរបានស្នើឲ្យស្ថាប័នអប់រំ នៃប្រទេសទាំងពីរពិចារណាលទ្ធភាពបង្កើតយន្តការសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងសិក្ខាកាម ។
១២.ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិ បត្តិការអន្តរជាតិរវាងកម្ពុជា និងស្រីលង្កានិងបានឯកភាពគ្នាថាតំណាងនៃប្រទេសទាំងពីរគួរ តែសហការគ្នាឲ្យកាន់តែជិតស្និទ្ធលើវេទិកាតំបន់និងអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាពការអភិវឌ្ឍប្រកបដោយចីរភាពនិង ភាពរុងរឿងរួមគ្នា។
១៣.សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានាធិបតីស្រីលង្កាបានផ្លាស់ប្តូរយោបល់គ្នា យ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរ មានការចាប់អារម្មណ៍ និងបារម្ភដូចគ្នា។
ក្រោយបញ្ចប់កិច្ចពិភាក្សាថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដូចខាងក្រោម៖
- អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេ សនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាជាមួយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយ មស្រីលង្កា។
- អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជាជាមួយសភាពាណិជ្ជកម្មកូឡុំបូនៅស្រីលង្កា។
- ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពន្លឿនការចុះហត្ថលេខាលើឯកសារដូចខាងក្រោមផងដែរ៖
- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ។
- កិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាស។
- អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។
១៤.សម្តេចតេជោនាយករដ្ឋមន្ត្រីនិងប្រធានាធិបតីស្រីលង្កាបានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា។ លោក វ៉ាសាន់ថា សេនាណាណាយ៉ាកេ រដ្ឋលេខាធិការក្រសួងការបរទេសបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអំពីសក្តានុពលនៃការផ្លាស់ប្តូរពាណិជ្ជកម្មនិងសកម្មភាព វិនិយោគរវាងប្រទេសទាំងពីរ។
១៥.ក្នុងអំឡុងទស្សនកិច្ចនេះប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានអញ្ជើញចូលរួមពិធីតំកល់ដើមពោធិ៍សក្ការៈពីប្រទេសស្រីលង្កានៅវត្តលង្កាព្រះកុសុមារាមនិងបានចូលរួមផងដែរក្នុងពិធីដាំដើមឈើជាតិរបស់ប្រទេសស្រីលង្កាដែលជាអំណោយរបស់លោកប្រធា នាធិបតីចំពោះមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គដើម្បីជានិមិត្តរូបនៃមិត្តភាពរវាងស្រីលង្កា និងកម្ពុជា។
១៦.លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជានិងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងប្រជាជនកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅនិងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ។ លោកបានស្នើសុំយាងព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងនិងអញ្ជើញសម្តេ ចតេជោនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ច នៅប្រទេសស្រីលង្កាក្នុងពេលសមស្របនាអនាគត។
លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កានិងលោកជំទាវព្រមទាំងបគណៈ ប្រតិភូបានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយនៅ វេលាម៉ោង០៤៖២០នាទីថ្ងៃទី១០ខែ សីហា ឆ្នាំ២០១៩នេះបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាអស់រយៈពេល៤ ថ្ងៃពីថ្ងៃទី៧ដល់ ១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕BR