កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពិព័រណ៍​អាស៊ាន​-​ចិន លើកដំបូង​នៅ​ភ្នំពេញ

1046
ចែករម្លែក

ដោយ : សុផល/​ភ្នំពេញ ៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​។​

​ពិព័រណ៍​ចិន​អាស៊ាន​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣០ ខែ​មិនា​ដល់​១ មេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​។​

​សហគ្រាស​មកពី​ចិន អាស៊ាន និង​កម្ពុជា ចំនួន​២៩០​នឹងចូលរួម​ពិព័រណ៍​នេះ​និង​មាន​ស្តង់​ទំនិញ​ចំនួន​៤៤០​ស្តង់​៕​B