កម្ពុជា នឹង​រៀបចំ​ឲ្យ​មានច្បាប់​កីឡា ជា​លើកដំបូង​

160
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ដោយមាន​ការផ្ដួចផ្ដើម ពី​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ ច្បាប់​សម្រាប់​កីឡា នឹងត្រូវ​កសាងឡើង នាពេល​ឆាប់ៗ ខាងមុខនេះ ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​កម្ពុជា រៀបចំ​ឲ្យ​មានច្បាប់​កីឡា ។ ជាមួយនឹង​ការផ្ដួចផ្ដើម​គំនិត​នេះ នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា ប្រធាន​នាយកដ្ឋាន​ទាំង ៤ ចំណុះ​អគ្គនាយកដ្ឋាន​កីឡា និង​អ្នកមានចំណេះដឹង​ធំៗ អំពី​កីឡា​នោះ បាន​ជួបប្រជុំគ្នា ជា​លើកដំបូង ដើម្បី​ពិភាក្សាគ្នា ពី​ទម្រង់​នៃ​ការសរសេរ​ច្បាប់ អំពី​កីឡា​។​

លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា

​នេះ​គ្រាន់តែ​ជាការ​ជួបគ្នា ដំបូង​ប៉ុណ្ណោះ គេ​នៅ​មិនទាន់​ដឹងថា តើ​ច្បាប់​នោះ មាន​ប៉ុន្មាន​មាត្រា ប៉ុន្មាន​ជំពូក​នៅឡើយ​ទេ​។ កីឡា​នៅ​កម្ពុជា សព្វថ្ងៃ អ្វី​គឺ​គោរព​ទៅតាម​លក្ខន្តិកៈ បទបញ្ជា​របស់​សាមី សហព័ន្ធ​រៀងៗ​ខ្លួន តែ​អ្វីៗ​ទាំងអស់ គោរព​ទៅតាម​លក្ខន្តិកៈ និង បទបញ្ជា​របស់ សហព័ន្ធ​អន្តរជាតិ រៀងៗ​ខ្លួន​។​

​នៅ​មិនទាន់​ដឹងថា តើ​ច្បាប់​នេះ ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន ដើម្បី​សរសេរ​ឡើយ ។ បើតាម​ការអះអាង​ពី​លោក ស សុខា នោះ​ថា ទំនងជា​មិន​ប្រើពេល​យូរ ប៉ុន្មាន​នោះទេ ៕v