(ភ្នំពេញ): គិតត្រឹមយប់ថ្ងៃទី២៣សីហា ចំនួនមេដាយរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមិនទាន់កើនឡើងទៀតនៅឡើយទេ ដែលក្នុងនោះ ក៏មានប្រទេសឡាវ ប្រ៊ុយណា និងទីម័រខាងកើត ក៏មិនទាន់កើនឡើងដែរ។
យោងតាមគេហទំព័ររបស់ស៊ីហ្គេម ដែលកំពុងតែធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ ឲ្យដឹងថាម៉ាឡេស៊ីដែលជាម្ចាស់ផ្ទះពេលនេះ មេដាយកើនឡើងដល់១១៩គ្រឿងហើយ ដែលក្នុងនោះមាសមាស ៥០ប្រាក់៣៧និងសំរិទ្ធ៣២ គឺឈរនៅលំដាប់លើគេ។
ប្រទេសសឹង្ហបូរីឈរនៅលំដាប់ទី២ ដែលមានមេដាយសរុបចំនួន៧៤គ្រឿង ដែលក្នុងនោះ មេដាយមាសចំនួន២៧ ប្រាក់២៣ និង សំរិទ្ធ២៤។ វៀតណាមឈរនៅលំដាប់ទី៣ ដែលមានមេដាយសរុបចំនួន៧០គ្រឿង គឺមេដាយមាស២៧ ប្រាក់១៩ និងសំរិទ្ធ២៤។
ប្រទេសថៃឈរនៅលំដាប់ទី៤ គឺមានមេដាយសរុបចំនួន៨១គ្រឿង ដែលក្នុងនោះ មេដាយមាស១៧គ្រឿង ប្រាក់៣០ និងសំរិទ្ធ៣៤គ្រឿង។ ឥណ្ឌូនេស៊ី ឈរនៅលំដាប់ទី៥ ដែលមានមេដាយសរុបចំនួន៦៤គ្រឿង ក្នុងនោះ មេដាយមាស១៥គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ ៣២គ្រឿង។
ហ្វីលីពីន ឈរនៅលំដាប់ទី៦ ដែលមានមេដាយសរុបចំនួន៤៥គ្រឿង គឺមេដាយមាស១០ ប្រាក់១៥ និងសំរិទ្ធ ២០គ្រឿង។ មីយ៉ាន់ម៉ា ឈរនៅលំដាប់ទី៧ ដែលមានមេដាយសរុបចំនួន១៧គ្រឿង ដែលក្នុងនោះ មេដាយមាសចំនួន ៤គ្រឿង ប្រាក់ ៥គ្រឿង និងសំរិទ្ធ៨គ្រឿង។
ប្រ៊ុយណេ ឈរនៅលំដាប់ទី៨ ដែលមានមេដាយសរុបចំនួន៦គ្រឿង គឺប្រាក់ ១គ្រឿង សំរិទ្ធ ៥គ្រឿង គឺនៅរក្សាដដែល។ ឡាវ ឈរនៅលំដាប់ទី៩ ដែលមេដាយមិនកើនដែរនោះ គឺមាន២គ្រឿងប្រាក់ ១សំរិទ្ធ ១។ កម្ពុជា នៅរក្សាមេដាយសំរិទ្ធ ៥ដដែល ក្នុងខណៈដែលទីម័រខាងកើតមិនទាន់បានអ្វីសោះ។
បើតាមមេដឹកនាំកីឡាកម្ពុជាឲ្យដឹងពីទីក្រុងគូឡាឡាំពួរមកនោះថា ប្រភេទកីឡាមួយចំនួនទៀតកម្ពុជា កំពុងតែមានមេដាយសំរិទ្ធក្នុងខ្លួន ហើយគ្រាន់តែការប្រកួតនោះមិនទាន់បញ្ចប់៕L ដោយ: រ៉ូហ្សា
