កម្ពុ​ជានៅ​ទូទាំងប្រទេសមានការិយាល័យបោះឆ្នោត​ចំនួន​២២.៩៦៧,​អ្នកបោះឆ្នោត​៨,៣​លាន​នាក់

2351
ចែករម្លែក
  • 46
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឬ​គ​.​ជ​.​ប​.​បានប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧​ខែឧសភា​នេះ​ឲ្យ​ដឹងថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​នា​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ កម្ពុ​ជាមាន​មណ្ឌលបោះឆ្នោត​ចំនួន​២៥​មណ្ឌល​និង​មាន​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស​​សរុប​២២.៩៦៧​ការិយាល័យនិងអ្នកមានសិទ្ធបោះឆ្នោត៨,៣លាននាក់​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក​គ​.​ជ​.​ប​.​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប​.​បានបញ្ជាក់​តាម​សារ​ជា​សំឡេង​អម​ជាមួយ​សេចក្តីប្រកាស​នេះ​ថា សេចក្តីប្រកាស​នេះ​មើលទៅ​សាមញ្ញ​តែ​វា​ទំនើប​។​ទី​១.​បង្ហាញ​ពី​ចំនួន​ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូទាំងប្រទេស​។​ទី​២.​បង្ហាញថា​ខេត្ត​នីមួយៗ​មាន​ការិយាល័យ​ប៉ុន្មាន​។​ទី​៣.​លី​ញ​ដែល​ជាប់​ជាមួយ បង​ប្អូន​ងាយស្រួល​ឃ្លី​ច​លើ​វា​ទៅរក​ការិយាល័យ​របស់ខ្លួន​។​ទី​៤.​លី​ញ​ខាងក្រោម​ពីរ​បានបង្ហាញៈ​ទី​១.​បញ្ជាក់​ចំនួន​អ្នកបោះឆ្នោត​ចំនួន​៨​លាន​៣​សែន​នាក់​ហើយ​អាច​ឃ្លី​ច​លើ​វា​នឹង​ដឹង​ចំនួន​អ្នកបោះឆ្នោត​នៅ​ខេត្ត​នីមួយៗ​។​ទី​៥.​បងប្អូន​អាច​ឃ្លី​ច​ចូល​មើល​ឈ្មោះ​របស់ខ្លួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់​គ​.​ជ​.​ប​.។ខាងក្រោមជាសេចក្តីប្រកាសទាំងស្រុងៈ