កម្មករផ្លាស់ពីទីតាំងចាស់មកទី​តាំង​ថ្មីរកស៊ី អូសរទេះតវ៉ានៅច្រកអន្តរជាតិដូងតែត្រូវលោក អភិបាលស្រុកកំរៀងអន្តរាគុមន៍ស្ងប់ស្ងាត់វិញ

98
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កម្មករអូសរទេះដែលនៅទីតាំងចាស់រកស៊ីកាក់កបតែថៅកែបេនឡានដេញឲ្យមកទីតាំងថ្មីហើយពូកគាត់មិនព្រមមកក័មានការហាមឃាត់ហើយឋពូកគាត់នាំគ្នាតវ៉ានៅមុខច្រកអន្តរជាតិដូងខេត្តបាត់ដំបងស្រុកកំរៀង​ជួយ​ដោះស្រាយបានស្ងប់ស្ងាត់វិញ។ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អភិបាលស្រុកកំរៀង។

លុះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មានកម្មករអូសរទេះជាចករើននាក់នាំគ្នាធ្វើបាតុកម្មនៅចំណុចច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងក្រុមទី៩ភូមិដូងឃុំបឹងរាំងស្រុកកំរៀង។

មូលហេតុដែលនាំឲ្យកម្មករអូសរទេះទាំងនោះនាំគ្នាមកតវ៉ាមកពីម្ចាស់បេនឡានថ្មីតម្រូវអោយពួកគាត់ផ្លាស់ប្ដូរពីបេនចាស់ទៅបេនថ្មី ប៉ុន្តែពួកគាត់សុំមិនផ្លាស់ប្ដូរទេគឺសុំនៅបន្តបេនចាស់ដដែល។

ប្រភពពីម្ចាស់បេនថ្មីបានឲ្យដឹងថា បើមិនព្រមចូលបេនថ្មីទេគេនឹងដកយកអាវពាក់សំរាប់អូសរទេះដូច្នេះហើយទើបធ្វើឲ្យកម្មករអូសរទេះផ្ទុះកំហឹងប្រមូលគ្នីគ្នាមកធ្វើការតវ៉ានៅខាងមុខច្រកចេញចូលនៃច្រកទ្វារអន្តរជាតិដូង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងការស្នើសុំទៅបេនចាស់បន្តវិញមូលហេតុព្រោះពួកគាត់រកស៊ីបានតែកន្លែងចាស់ទេបើអោយពួកគាត់ផ្លាស់ទៅបេនថ្មីពួកគាត់នឹងដាច់បាយហើយ។

លុះមកដល់ម៉ោង៨ព្រឹកទើបលោក សុខ គឹមខុន អភិបាលស្រុកកំរៀងបានចុះមកធ្វើកិច្ចអន្តរាគមន៍សម្របសម្រួលទើបស្ងប់ស្ងាត់ ហើយរង់ចាំដោះស្រាយជូនពួកគាត់នៅពេលក្រោយ៕/B