កម្មករសំណង់​ក្រុមហ៊ុនតុង​ហុក​សេង នៅ​អូ​ត្រេះ​ក្រុងព្រះសីហនុ​ម្នាក់​ស្លាប់​ដោយ ដាច់​ខ្សែ​រយោង​សម្ភារៈ សង្កត់ពីលើ​

949
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះសីហនុ ៖ ​កម្មករសំណង់​នៃ​ការដ្ឋាន​សំណង់​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន តុង ហុក​សេង ម្នាក់​បាន​ស្លាប់​ក្​ុ​ង​ម៉ោង​ធ្វើការ ដោយ​ដាច់​ខ្សែរ យោង សម្ភារៈ ធ្លាក់​សង្កត់ពីលើ ។​

​ករណីនេះ​បានកើត​ឡើង​នៅក្នុង ការដ្ឋាន​សំណង់ តុង ហុក​សេង ដែលមាន​ទីតាំង អូរត្រេះ​២ ស្ថិត​ក្រុម​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​សីហនុ កាលពី​វេលា​ម៉ោង ០៩:២០​នាទី ថ្ងៃទី​១៨​មិថុនា​២០១៨ ។

​សមត្ថកិច្ច​បញ្ជាក់ថា​មូលហេតុ បណ្តាលមកពី​ដាច់​ខ្សែរ​គ្រែ​ន​យូ​ង​សម្ភារៈ​ពីក្រោម​ទៅលើ ធ្លាក់​ចុះក្រោម​សង្កត់​លើ ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​សមត្ថកិច្ច​ប្រាប់ថា សព​ជនរងគ្រោះ​មាន ឈ្មោះ រឿន វាន្នី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ម៉ា​សុ​ី​ន​ផ្សា​ដែក ក្នុង​ការដ្ឋាន មាន​ស្រុកកំណើត ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ ការដ្ឋាន​ខាងលើ ។​

​ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សាកសព​ត្រូវបាន​ប្រគល់ជូន​ភរិយា ឈ្មោះ ផែ អៀង យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត ៕B