ដោយ:ប.ជ័យ/បន្ទាយមានជ័យ : បុរសម្នាក់ជាកម្មករសំណង់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ នៅវេលាម៉ោង៩និង៣០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្លីនិកមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមានឈ្មោះលុន ឡាយភេទប្រុសអាយុ២៤ឆ្នាំស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុមានស្រុកកំណើតនៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រៈខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុគេឃើញរថយន្តសង្គ្រោះរបស់ក្រុមការងារមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកមកសង្គ្រោះនៅគ្លីនិចនគររាជរួចដឹកទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី) ។ តែដោយសារសភាពជម្ងឺធ្ងន់ធ្ងរក៏ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីទៀត៕B/