កម្មករសំណង់​ម្នាក់​ដើរ​ជាន់​ដែក​ប៉ះ​នឹង​តំណខ្សែ​ភ្លើង​ម៉ូ​ទ័​រ​ឆក់​ស្លាប់​មួយ​រំពេច​

525
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
យុវជន​កម្មករសំណង់​ម្នាក់ ទើប​ពី​កាប់​ដី​រណ្តៅ ចាក់​ជើង​សសរថ្ម ដែល​រណ្តៅ​នោះ​ក្បែរ​ទឹក​សើម ហើយ​ដើរមក​រកប្រពន្ធ ឃើញ​ប្រពន្ធ​កំពុងកាន់ ម៉ូត​ទ័​រ​កាត់​ដែក បំ​រ៉ុង​នឹង​ជួយ​ប្រពន្ធ ភ្លេច​ថា​ខ្លួនឯង ដើរ​អត់​ពាក់​ស្បែកជើង និង​សើម បានមក​ជាន់​ដែក​ដែល​ដាក់​កាត់​នៅជាប់​ម៉ូ​ទ័​រ​មាន​តំណ​ចាស់ ស្រាប់តែ​ឆក់​ស្លាប់​មួយ​រំពេច​។ ហេតុការណ៍​នេះ ភ្ញាក់ផ្អើល​នៅ​វេ​ល​ម៉ោង ៨​ព្រឹក ថ្ងៃទី ២៣ កក្ត​ដា ២០១៩ ចំណុច ការដ្ឋាន សាងសង់​ផ្ទះមួយ​កន្លែង​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ធឿន ថន អាយុ ១៨​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ឯលិច ឃុំ ច្រ​ណោ​ក ស្រុក​កំពង់លែង កំពង់ឆ្នាំង មាន​ប្រពន្ធ​ឈ្មោះ ពន រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់​ជាមួយគ្នា និង​មាន​ស្រុកកំណើត​ជាមួយគ្នា ស្នាក់នៅ​ចំណុចកើតហេតុ​ទើប​ការ​បាន​៣​ខែ​។​

​តាម​ប្រភពពី​បងស្រី ក៏ដូចជា​ប្រពន្ធ​សព បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​កាប់​ដី​ជីករណ្តៅ​ដើម្បី ចាក់​បេ​តុ​ធ្វើ​សសរ លុះ​នៅ​ម៉ោង​កើតហេតុ ក៏​ដើរមក​រកប្រពន្ធ ដែល​កំពុង​អង្គុយ​កាត់​ដែក បំ​រ៉ុង នឹង​ជួយ ស្រាប់តែ​ដើរមក​ជាន់​នឹង​ដែក​ដែល​ប៉ះ​ជាមួយ​មុខតំណ​ចាស់​ដែល​រុំ​ស្កុ​ត​តែរ​ប៉ក​ចេញ សរសៃ​ខ្សែភ្លើង ទើប​បណ្តាល​ឲ​ជនរងគ្រោះ ដួល​ផ្ងារ​ក្រោយ រួច​ស្រែក​អោយ​គេឯង​ជួយ​តែ បងប្អូន​មិន​ចាម់​អារម្មណ៍ ស្មានតែ​ធ្វើ​លេង ក្រោយមក​ក៏ បែកពពុះមាត់​ដាច់ខ្យល់​ស្លាប់​ភ្លាម​តែម្តង ។​

​ក្រោយ​កើតហេតុ​សព ជនរងគ្រោះ ត្រូវបាន​នគរបាល​មូលដ្ឋាន ចុះ​ធ្វើឯកសារ និង​រាយការណ៍​ទៅកាន់​ជំនាញ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សាកសព និង​រៀបចំ​ឯកសារ​ប្រគល់​សព អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​