កម្មករសំណង់​ម្នាក់​ស្លាប់​ដោយ​សារ​​ដាច់​ខ្សែ​កាប​យោង​ម៉ូទ​រ័ ធ្លាក់​សង្កត់​លើ​

135
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ ​បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​ការងារ ភ្លាមៗ ដោយសារតែ​មានការ​ដាច់​ខ្សែកាប​យោង​សម្ភារសំណង់​(​ម៉ូទ​រ័​) សង្កត់ពីលើ​។​

របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ឲ្យដឹងថា មាន​ហេតុការណ៍​ដាច់​ខ្សែកាប​យោង​ម៉ូ​ទ័​រ​ពីលើ​អគារ​សាងសង់​ថ្មី ជាន់​ទី​៣​សង្កត់​មកលើ​កម្ម​ករ​ម្នាក់ បណ្តាល​ឲ្យស្លាប់​ភ្លាមៗ នៅ​ចំណុច​ការដ្ឋាន​សាងសង់​អគារ​ថ្មី (​ពុំទាន់​មាន​ស្លាក​យីហោ​) នៅ​ជិត​ផ្លូវ​ពី​គមនាគមន៍​ចាស់ ទៅ​បុរី​គុជ​អា​ស៊ី ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ នៅម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ យា ឡា​ត់ អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូ​មិ​ប្រឹក្សា ឃុំ​កំចាយមារ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​

បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ជូន​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​(​ពេទ្យ​ចំការចេក​) រងចាំ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ ចុះមក​ត្រួតពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​៕​B/សរន