កម្មករសំណង់​២​នាក់​ក្លាយជា​អ្នក​ចែកចាយ​ថ្នាំញៀន​ នៅ​ក្រុងព្រះសីហនុ​

283
ចែករម្លែក
ជ​នស​ង្ស័​យ​ពាក់​ព័ន្ធគ្រឿងញៀន

ដោ​យ:​វ​ណ្ណ:ខេត្ត​ព្រះសីហនុ : ​ជ​នស​ង្ស័​យ​ពាក់​ព័ន្ធគ្រឿងញៀន​ចំនួន​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ចាប់ខ្លួនបាន​នៅយប់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ខ​ណៈ​ពួកគេ​កំពុង​ចរាចរណ៍​ថ្នាំញៀន​យ៉ាងសកម្ម​ក្នុង​តំបន់​ប្រជុំជន​ក្នុងភូមិ​២ សង្កាត់ ១ ក្រុង – ព្រះសីហនុ​។​

​មន្ត្រី​ប៉ូលិស​ក្រុងព្រះសីហនុ​បាន​ប្រាប់ថា ជ​នស​ង្ស័យដែល​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​មាន ១- ឈ្មោះ គល់ សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅសង្កាត់ ១ ក្រុង-ខេត្ត​ព្រះសីហនុ មុខរបរ​កម្មករសំណង់​។ ២-​យ៉ាន់ យ៉ុង ភេទប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅសង្កាត់ ១ ក្រុង – ខេត្ត​ព្រះសីហនុ មុខរបរកម្មករសំណង់ ។
​វត្ថុតាង​ដកហូត​បានរួម​មានៈ ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២១​កញ្ចប់ និងទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ។​

​ជ​នស​ង្ស័យត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​Ha