កម្មករសំណង់​,​កាស៊ីណូ​និង​សណ្ឋាគារ​នៅ​ឆ្នេរ​អូរ​ឈើទាល​តវ៉ា​រឿង​ប្រាក់​ឈ្នួល​មានការ​យឺតយ៉ាវ​

498
ចែករម្លែក
  • 106
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃទី​៣០​មីនា​២០១៩​កម្មករសំណង់ កាស៊ីណូ និង​សណ្ឋាគារ ជី​ង​កាង ប្រមាណ​ជាង​១០០​នាក់​ក្នុង​សង្កាត់​៤​ក្រុងព្រះសីហនុ​(​ក្នុង​របង​ដី​អតីត​អា​រី​ស្តុ​ន​) មាន​ទាំង​ជនជាតិខ្មែរ​មាន​ទាំង​ជនជាតិ​ចិន​បាននាំគ្នា​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្វើការ​ដោយ​ឈរ​បិទផ្លូវ ក្នុង​គោលបំណង​ទាមទារ​ឱ្យ ថៅកែ​បើក​លុយ​ការងារ​ដែល​ខាង​កម្មករ​អះអាង​ថៅកែ​នៅ​ខ្វះ​ជំពាក់ ។​

​បើតាម​របាយការណ៍​ជា​បណ្តោះអាសន្ន​ពី​សមត្ថកិច្ច​ថា​ក្រោយ​មាន​បាតុភាព​នេះ​តំណាង​ក្រុមហ៊ុន​សាងសង់​កាស៊ីណូ​និង​សណ្ឋាគារ​ខាងលើ​បានឱ្យ​តំណាង​កម្មករ​ជា​ជន​ជាតិចិន​ចូលជួប​ដើម្បី​រក​ដំណោះស្រាយ ដោយមាន​ការចូលរួម​ពី​លោក អៀម សារិន អភិបាលរងក្រុង​ព្រះសីហនុ និង​លោក ម៉េ​ត វណ្ណា​ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​នៃ​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តហើយ​លទ្ធផល​យ៉ាងណា​នោះ​ជូនជ្រាប​ពេល​ក្រោយ​។​

​រីឯ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​ប៉ុន្តែ​ស្ថានភាព​នេះ​អាចមាន​ការសម្របសម្រួល គ្នាច្រើន​៕S/​