កម្មករ​ខ្មែរម្នាក់ឆក់​ខ្សែភ្លើងស្លាប់​ក្នុង​ការដ្ឋាន​វាយយក​ថ្មភ្នំ​ខ្សាក​របស់​ក្រុមហ៊ុន​ចិន​

655
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​កណ្ដាលៈ​កម្មករ​ខ្មែរ​ម្នាក់ បាន​ស្លាប់​ក្រោយពី​ឆក់​អគ្គិសនី មូទ័រ​បូមទឹក​ក្នុង​ការដ្ឋាន​វាយយក​ថ្មភ្នំ​ខ្សាក នៅ​ថ្ងៃទី​៣ ខែសីហា នេះ នៅ​ចំណុច​ក្រុមហ៊ុន​ហុង​ហ្វុ​ង ស្ថិតនៅ ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ។

​ជនរងគ្រោះ ឈ្មោះ វី សែ ហៅ​ត្រេ​ន អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ជន្លង់ម្លូរ ឃុំ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​សមត្ថកិច្ច អះអាងថា ឈ្មោះ វី សែ បាន​បូមទឹក​ចេញពី​រណ្ដៅ​ត្បាល់កិន​ថ្ម​ទី​២ ។​ពេលនោះ ដាច់ចរន្តអគ្គិសនី​មេការ​ចិន​បាន​ដើរពិនិត្មើលយ​ក៏​ឃើញ​ឈ្មោះ វី សែ ហៅ​ត្រេ​ន​ដេក​ផ្កាប់មុខ​នៅក្នុង​រណ្តៅ​ខាងលើ ទឹក​ត្រឹម​ពាក់ កណ្ដាល​ភ្លៅ ។ ​ពេលនោះ​ឈ្មោះ​មេកា​ចិន​ឈ្មោះ​ហុង វៃ​ហ្វុ​ង បាន​ហៅ​កម្មករ ជួយ​លើក​ជនរងគ្រោះ​ឡើងគោក រួចដឹក​ឈ្មោះ វី សែ ហៅ​ត្រេ​ន​តាម​រថយន្ត​មក​ពេទ្យ​បង្អែក​ស្រុក​ស្អាង ។ ប៉ុន្តែ​ឈ្មោះ​វី សែ បាន​ដាច់ខ្យល់​ស្លាប់ ពេល​ដល់​មន្ទីរពេទ្យ​។​

​ការពិនិត្យ​សព​របស់​នគរបាល​ស្រុក​ស្អាង​និង​គ្រូពេទ្យ​ស្រុក​ឃើញថា ជនរងគ្រោះ មាន​ស្នាម​រលាត់កូន​ជើង​ខាងឆ្វេង​មួយកន្លែង​ស្នាម​រលាត់​ខ្នង​មួយកន្លែង​និង​មាន​ស្នាម​ជាំ​ម្រាមដៃ​ខាងឆ្វេង​មួយកន្លែង​។ ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។​

​ការសន្និដ្ឋាន យោង​ការពិនិត្យ​កន្លែងកើតហេតុ​និង​តាម​ការបំភ្លឺ​របស់​ឈ្មោះ​ហុង វៃ​ហ្វុ​ង សព​ឈ្មោះ វី សែ ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ម៉ូ​ទ័​រ​បូមទឹក​ដែល​នៅ​ក្នងរ​ណ្តៅ​ទឹក​។​

​ក្រោយ​ពិនិត្យ​រួច​បានប្រគល់​សព​ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​សរន​

 

ជនរងគ្រោះ ឈ្មោះ វី សែ ហៅ​ត្រេ​ន អាយុ​២៥​ឆ្នាំ