កម្មករ​ខ្វៃ​ជ្រូក​ម្នាក់​ដេកស្លាប់​នៅក្បែរ​ជណ្តើរ​និង​មាន​ឈាម​ក្បាល​សមត្ថកិច្ច​ថា​មិនទាន់​ដឹង​ពី​មួល​ហេតុ​

158
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង កម្មករ ខ្វៃ ជ្រូក ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់​នៅ ក្បែរ ជណ្ដើរ ដែល មាន ស្នាម ឈាម​ក្បាល​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង ៧ យប់ ថ្ងៃ ទី ១៤​ខែ​មក រា​ឆ្នាំ ២០២០​នៅ កន្លែង ខ្វៃ ជ្រូក មួយ កន្លែង នៅ ក្នុងភូមិ ចំការ សំរោង ១​សង្កាត់ ចំការ សំរោង​ក្រុង បាត់ដំបង​ប៉ុន្តែ​ប៉ូលិស​មិន ទាន់ ហ៊ាន​សន្និដ្ឋានថា​ការស្លាប់​នេះ​ដោយ​មូលហេតុ​អ្វី​នៅឡើយ ។

​លោក​ឆាង វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត៎ដំបង​បានឱ្យដឹង ថា​ជន រង គ្រោះ ឈ្មោះ រិ ទ្ធ ហ្វី ណា ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជា កម្មករ ខ្វៃ ជ្រូក ស្នាក់ នៅ កន្លែងកើតហេតុ​ខាងលើ​។​លោក​អធិការ​ក្រុង​បាន បន្តថា​ជន រង គ្រោះ ត្រូវ បាន អ្នកធ្វើការ ជាមួយ គ្នា ប្រទះ ឃើញ ដំបូង ដេក ស្ដូកស្ដឹង នៅ ក្នុង ក្បែរ ជណ្ដើរថ្ម នៅ ក្នុងផ្ទះ ដែល ជោគ ជាំ ទៅ ដោយ ឈាម តែ នៅ មាន ដង្ហើម​នៅឡើយ​។​បន្តិចក្រោយមក គាត់ ក៏ ដាច់ខ្យល់ ដោយ​មិនបាន​ដឹក​យកទៅ​មន្ទីរពេទ្យ​ណាមួយ​ទេ​។​

​សាក្សី បាន ប្រាប៎​សមត្ថកិច្ច ថា​មុន ពេល កើតហេតុ ជន រង គ្រោះ បាន ត្អូញ​ថា​មិនសូវ​ស្រួលខ្លួន​។​ពេល នោះ​អ្នក​នៅ​ជាមួយ​ក៏បាន​កោសខ្យល់​ឱ្យតែ​ទើប​កោស​បាន​បន្តិច​ក៏​ឈប់​វិញ​។​ក្រោយពី​កោសខ្យល់​រួច​ជនរងគ្រោះ​បាន ស​ង្ងំ​ដេក នៅ លើ ផ្ទះ ម្នាក់ឯង​។ បន្តិច ក្រោយមក ពេល គេ ដើរ ចូល ទៅ វិញ​ស្រាប់តែ ឃើញ ជន រង គ្រោះ ដេក ស្ដូ កនៅ ក្បែរ ជណ្ដើរ មាន​ឈាម ក្បាល ផង​៕S/

​ ​ ​រូប​ថ​តៈ​សព​ជនរងគ្រោះ​ប្រទះឃើញ​ដេកស្លាប់​ក្បែរ​ជណ្តើរ​ផ្ទះ​