កម្មករ​ចិន និង​ខ្មែរ​ចាប់ដៃគ្នា​កសាង​ពហុកីឡាដ្ឋាន​ជឿនលឿន​បំផុត​នៅ​តំបន់​អាស៊ី អាគ្នេយ៍​

250
ចែករម្លែក

នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៩ កន្លែង​អង្គុយ​ទស្សនា​នៃ​ពហុកីឡាដ្ឋាន​ជាតិ មរតក តេ​ជោ ដែល​ប្រទេស​ចិន​ផ្តល់ជំនួយ​សាងសង់​ដល់​ប្រទេស​កម្ពុជា​នោះបាន​ត្រូវ​បញ្ចប់ ការសាងសង់​ជា​ស្ថាពរ ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ នៅ​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​នេះ ។​

​ពហុកីឡាដ្ឋាន មរតក តេ​ជោ ជា​គម្រោង​ដែល​ប្រទេស​ចិន​ផ្តល់ជំនួយ​សាងសង់ ដល់​ប្រទេស​កម្ពុជា ។ កីឡាដ្ឋាន​នេះ​មាន​ទំហំ ៨,២៤ ម៉ឺន​ម៉ែត្រការ៉េ ហើយ​អាច​ទទួល អ្នកទស្សនា ៦ ម៉ឺន​នាក់ ។ ក្នុង​ពហុកីឡាដ្ឋាន​ដ៏​ធំ​នេះ កម្មករ​ចិន និង​ខ្មែរ​កំពុង​ខិតខំ ធ្វើការ និង​បានបង្ហាញ​ពី​ភាព​មមាញឹក​ខ្លាំង​គួរឱ្យកត់សម្គាល់ ។ លោក វ៉ាង សៀង​យ៉ាង អ្នកទទួលខុសត្រូវ​ចំ​ពោះ​គុណភាព​គម្រោង​នេះ បាន​ពាក់មួក​សុវត្ថិភាព និង​អាវកាក់ សុវត្ថិភាព ខិតខំ​ធ្វើការ​ដោយ​មិនចេះ​នឿយហត់ ។​

​លោក​បាន​បញ្ជាក់ថា ការពិនិត្យ​គុណភាព​ជាការ​ងារ​សំខាន់​ណាស់​ក្នុងការ​អនុវត្ត គម្រោង​ធំ​បែបនេះ ។ លោក​កាន់​កុំព្យូទ័រ​ដែលមាន​ប្លង់​សាងសង់​អេ​ឡិច​ត្រូ​និ​ច​ហើយ ចាប់ផ្តើម​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ជាថ្មី​ម្តងទៀត ។ ការងារ​របស់លោក​គឺ ធានា​ឱ្យ​ការសាងសង់​គ្រប់ផ្នែក​ត្រូវបាន​អនុវត្ត​ដោយ​ស្របតាម​ស្តង់ដារ​គុណភាព និង​មាន​ភាពទៀងទាត់​តាម​ប្លង់​សាងសង់ ។​

​លោក​បន្តទៀតថា នៅពេល​យើងខ្ញុំ​ទើប​មកដល់ ទីនេះ​ជា​រហស្ថាន​មួយកន្លែង​ហើយ មាន​ស្មៅ​ដុះ​ពាសពេញ​ទីកន្លែង ។ ប៉ុន្តែ យើង​បាន​ចំណាយពេល​តែ ២ ឆ្នាំ ធ្វើឱ្យ​កីឡា ដ្ឋា​ន​នេះ​មាន​ទំហំ​ធំ​ដូច​បច្ចុប្បន្ននេះ ។ តាំងពី​ខែមិថុនា ឆ្នាំ ២០១៧ មក លោក​ចាប់ផ្តើម ធ្វើការ​នៅទីនេះ ហើយ​ជា​អ្នក​សាក្សី​នៃ​ការអនុវត្ត​គម្រោង​ដ៏​អស្ចារ្យ​នេះ ។​

​គួរ​បញ្ជាក់ថា ប្លង់​សាងសង់​ពហុកីឡាដ្ឋាន​ដែលមាន​រាង​សំពៅ​នេះ ត្រូវបាន​ជ្រើសរើស និង​សម្រេច​ដោយ​សម្តេច​តេ​ជោ​ផ្ទាល់ ដែល​បានបង្ហាញ​ពី​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ និង​រឹងមាំ​រវាង​ប្រទេស​ចិន និង​កម្ពុជា ។

ពហុកីឡាដ្ឋាន​នេះ​មិន​គ្រាន់តែ​ជា​កីឡាដ្ឋាន​ជឿនលឿន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ហើយក៏​ជា​សំណង់​ដែលមាន​មុខងារ​ចម្រុះ រួមមាន​សណ្ឋាគារ និង​ទីផ្សារ ជាដើម ហើយនឹង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​វិស័យ​ដ៏​ច្រើន ។ សម្តេច​តេ​ជោ​មានប្រសាសន៍ ថា ពហុកីឡាដ្ឋាន​ថ្មី​នេះ​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា វប្បធម៌ អប់រំ និង​សង្គម កិច្ច​នៃ​ប្រទេស​កម្ពុជា ។​

​គម្រោង​នេះ​មិន​គ្រាន់តែ​បាន​នាំមក​នូវ​បច្ចេកទេស​ជឿនលឿន​ជាងគេ​សម្ភារៈ​បរិក្ខារ សំណង់​ដែលមាន​គុណភាព​ខ្ពស់​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ថែមទាំង​បានផ្តល់ ឱកាស​ការងារ​ដ៏​ច្រើន​ដល់​ប្រជាជន​ខ្មែរ​ទៀតផង ។ សព្វថ្ងៃ មាន​កម្មករ​ខ្មែរ​ជាង ២០០ នាក់​កំពុងធ្វើការ​នៅ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​នេះ ។ ក្រៅពីនេះ គម្រោង​នេះ បាន​ជួយ​បណ្តុះបណ្តាល​អ្នកគ្រប់គ្រង​ជា​ជនជាតិខ្មែរ​ច្រើន​នាក់ ។​

​តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹងថា គម្រោង​នេះ​ជា​កីឡាដ្ឋាន​ធំជាងគេ និង​មាន​កម្រិត ខ្ពស់បំផុត ដែល​រដ្ឋាភិបាល​ចិន​ផ្តល់ជំនួយ​សាងសង់​នៅក្រៅ​ប្រទេស ។ លោក វ៉ាង សៀង​យ៉ាង បានបញ្ជាក់​ទៀតថា នេះ​ជា​គម្រោង​ដែល​ទទួល​ការជោគជ័យ​ក្រោម ការយកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ។ យើងខ្ញុំ​មាន​កិត្តិយស ណាស់ ដែល​អាច​ចូលរួម​អនុវត្ត​គម្រោង​នេះ ។ យើងខ្ញុំ​មាន​មោទនភាព​ដែល​បាន ឃើញ​គម្រោង​នេះ​ទទួល​សមិទ្ធផល​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ៕ ដោយ ម៉ៅ ភឺ​ង​ហ្វី និង ជូ វៃ (​ស៊ីន​ហួ​ចិន​)