កម្មករ​កម្ពុជា ឈ្លោះ​ចាក់​គ្នាស្លាប់​ និង​របួស​​នៅ​ថៃ​

926
ចែករម្លែក

​សារព័ត៌មាន​ថៃ​ដឹ​ណេ​សិន​បាន​រាយការណ៍​ថា ជម្លោះ​មួយ​ក្នុងចំណោម​កម្មករ​ចំណាកស្រុក​កម្ពុជា​
​ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​សាច់មាន់​មួយ​នៅ​ខេត្ត​ផា​ធុម​ថា​នី ប្រទេស​ថៃ បាន​បណ្តាលឱ្យ​បុរស​ម្នាក់​ត្រូវបាន​ចាក់​សម្លាប់ និង​មនុស្ស​២​នាក់​ផ្សេងទៀត​បាន​រងរបួស នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ខែសីហា​។​

​លោក ពី​ចៃ​យុ​ត បុត្រ​ធុម​ផាន់ អធិការ​ប៉ូលិស​ថៃ បាន​និយាយថា ការ​វាយតប់​គ្នា​នេះ បានកើត​ឡើង​នៅ​រោងចក្រ​ផលិត​សាច់មាន់ Phu Thai Kai Sod នៅ​ស្រុក​ឡាំ​លូក​កា ក្នុង​ខេត្ត​ផា​ធុម​ថា​នី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១៤ សីហា​នេះ​។​

​សារព័ត៌មាន​ថៃ​ដដែល​និយាយថា ជនកម្ពុជា​ម្នាក់​ឈ្មោះ ផាត​ប៉េង ត្រូវបាន​ចាក់​ចំ​ដៃ​ខាងស្តាំ​ហើយ​បាន​រងរបួស​ត្រូវ​ក្បាល​ខ្លាំង រហូតដល់​ស្លាប់​។ មនុស្ស​២​នាក់​ផ្សេងទៀត គឺ​ម្នាក់​ឈ្មោះ ប៉េង និង​ម្នាក់ទៀត​ឈ្មោះ រុន ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​។​

​សារព័ត៌មាន​ថៃ​នេះ បាន​និយាយថា ជនកម្ពុជា​៣​នាក់​ផ្សេងទៀត បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​នេះ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​កន្លែងកើតហេតុ​នោះ​។​

​លោក ពី​ចៃ​យុ​ត បាន​និយាយថា ពួកគេ​បាន​អះអាងថា​ជម្លោះ​នេះ គឺ​កើតចេញពី​ការខ្ចី​ម៉ូតូ​មួយ ដែល​ពួកគេ​បាន​ខ្ចី​ពី​ម្នាក់​រោងចក្រ​ផលិត​សាច់មាន់​នេះ ។ ពួកគេ​ជឿថា ៣​នាក់​ផ្សេងទៀត​ក្នុងចំណោម​ពួកគេ​នេះ បាន​ទុក​ម៉ូតូ​នេះ​ចោល ដោយសារ​កង់​ម៉ូតូ​ធ្លាយ ដែល​ពួកគេ​មិនអាច​ជួសជុល​បាន​៕ ដោយ៖ សុខា

មនុស្ស​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ថៃ បន្ទាប់ពី​រក​គេចខ្លួន​ពី​កន្លែងកើតហេតុ​នេះ​នៅ​ខេត្ត​ផា​ធុម​ថា​នី ប្រទេស​ថៃ