កម្មករ​ជាង​៣០​នាក់ បាន​ដួលសន្លប់​ជា​បន្ដបន្ទាប់ នៅក្នុង​រោងចក្រ​ឥណ្ឌូ​ច ក្នុង​តំបន់ 7NG

363

(​កណ្ដាល​)៖ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ មាន​កម្មករ​ដួលសន្លប់​ចំនួន​៣០​នាក់ ជា​បន្ដបន្ទាប់ នៅ​រោងចក្រ​ឥណ្ឌូ​ច តំបន់​7NG ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​បើតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការដួលសន្លប់​ខាងលើនេះ គឺ​បណ្ដាលមកពី​មាន​ក្លិន​មិនល្អ​នៅក្នុង​រោងចក្រ​។​

​ក្រោយ​មាន​ហេតុការណ៍​នេះ កម្មករ​ដែល​ដួលសន្លប់​ទាំង​៣០​នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ខ្សាច់កណ្ដាល​៕L ដោយ​៖ លីន​ណា​