កម្មករ​ជិត​៤០​នាក់​ក្នុង​រោងចក្រ​ផលិត​កាបូប​ដួលសន្លប់​ជា​បន្តបន្ទាប់​នៅ​ស្រុក​សំរោង​ទង​

501
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កម្មករ​ចំនួន​៣៩​នាក់​នៅក្នុង​រោងចក្រ​ផលិត​កាបូប​យីហោ​VENTURA​ដួលសន្លប់​ជា​បន្តបន្ទាប់​ត្រូវបាន​ក្រុមគ្រូពេទ្យ​កំពុង​សង្គ្រោះបន្ទាន់​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិត​ក្នុងភូមិ​វាលវង់​ឃុំ​សែន​ដី​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​កម្មករ​ក្នុង​រោងចក្រ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​កម្មករ​ទាំងអស់​កំពុង​ធ្វើការ​ស្រាប់​តែមាន​អាកា​រះ​ទន់ដៃទន់ជើង​បន្ទាប់មក​ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តង​។​ត្រូវបាន​បញ្ជូនទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរ​សំរាក​ព្យាបាល​ទេព​មង្គល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​មាន​ករណី​កម្មករ​ក្នុង​រោងចក្រ​ខាងលើ​ជាង​១០០​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយសារតែ​ពុល​ក្លិនថ្នាំ​ហើយក៍​បាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ពេលវេលា​ផងដែរ​៕S/​