កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ម្នាក់​ត្រូវ​រថយន្ត​ស៊ិន​ទ្រី​កិន​រងរបួស​បាក់ជើង​ខាងឆ្វេង​

319
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ​៖ បុរស​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ម្នាក់​រងរបួស​បាក់ជើង​ខាងឆ្វេង​ក្រោយពេល​រថយន្ត​ស៊ិន​ទ្រី​បើក​កិន​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​បាក់ជើង​ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៨​ខែមករា ​ឆ្នាំ​២០១៩ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ព្រៃ​ស​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ​នួន​នឿន​អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​ប្រ​មូ​លំ​រាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​។​

ប្រភព​ព័ត៌​មាននៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​តៃកុង​រថយន្ត​និង​កម្មករ​ចំនួន​៤​នាក់​បាន​ជិះ​រថយន្ត​ស៊ិន​ទ្រី​ មក​យក​គ្រឿង​អេតចាយ​មក​លក់​នៅ​យឿ​អេតចាយ​ក្បែរ​កន្លែង​កើត​ហ​តុ។ ​លុះ​លក់​រួចរាល់​ហើយក៏​បត់​រថយន្ត​ចេញ​ទៅ​វិញ​ហើយ​ជនរងគ្រោះ​បាន​ចុះ​ធ្វើចរាចរ​ណ៍​សញ្ញា​រថយន្ត​បន្ទាបមក​ជនរងគ្រោះ​បាន​រត់តាម​រថយន្ត​បម្រុង​បើកទ្វារ​ចូល​។ ខ​ណៈរថយន្ត​កំពុងតែ​បើក​ទៅមុខ​ហើយ ក៏​បានរ​អឹ​ល​ធ្លាក់​ត្រូវ​រថយន្ត​កិន​ចំ​កង់​ខាងក្រោយ​ បណ្តាលឲ្យ​បាក់​ភ្លៅ​ខាងឆ្វេង ហើយ​ត្រូវបាន​បញ្ជូន​ជនរងគ្រោះ​តាម​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​សួ​គ៌ាទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ​ព្រៃ​ស ​សហ​ការណ៍​ជាមួយនិង​កម្លាំង​ជំនាញ​​ចរាចរ​ណ៍​ខណ្ឌដង្កោ​ចុះ​មកដល់​កន្លែងកើតហេតុ ​ដើម្បី​ធ្វើការ​សាកសួ​រ​អ្នកបើកបរ​រថយន្ត​ខាងលើ​បន្ទាប់មក​ខាង​តំណាង​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ បានធ្វើ​ការដោះស្រាយ​ថ្លៃ​ព្យាបាល​ដល់​ជនរងគ្រោះ ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​B/

#