កម្មករ​មី​យ៉ាន់​ម៉ា​២១​នាក់​ឆេះ​ស្លាប់​ក្នុង​រថយន្តក្រុង​នៅ​ថៃ​

3304
ចែករម្លែក

​រថយន្តក្រុង​មួយ​ដែល​ដឹក​កម្ម​ករមី​យ៉ាន់​ម៉ា​មកពី​កន្លែង​ចុះឈ្មោះ​សុំ​ធ្វើការ​បាន​ឆេះ​នៅក្នុង​ខេត្ត​តាក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០​មីនា​ដោយ​​សម្លាប់​អ្នកដំណើរ​២១​នាក់​។​

​អ្នកដំណើរ​២៧​នាក់​ទៀត រួមទាំង​អ្នកបើក​និង​ប្រពន្ធ​គាត់​បាន​គេ​ផុតពី​អណ្តាតភ្លើង តែ​រងរបួស​និង​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​។​

​របាយការណ៍​មកពី​ខេត្ត​តាក​បាន​និយាយថា រថយន្ត​ដែល​ឆេះ​បាន​ដឹក​កម្មករ​មី​យ៉ាន់​ម៉ា​ប្រមាណ​៥០​នាក់​មកពី​ខេត្ត​មេ​សុ​ត ទៅកាន់​​តំបន់​ស្សា​ហក​ម្ម​មួយ​ក្នុង​ខេត្ត​ផា​ធូ​ម ថា​នី បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការចុះបញ្ជី​សុំ​លិខិត​ការងារ​។​

​ជន​ចំណាកស្រុក​ទាំងនេះ​ស្ថិត​ចំណោម​មនុស្ស​រាប់សែន​នាក់​ដែល​បាន​ទៅ​ចុះឈ្មោះ​សុំ​ធ្វើ​ការងារ​នៅ​ថៃ​ខណៈ​កាលបរិច្ឆេទ​ឈប់​ទទួល​ការ​​ចុះឈ្មោះ​ចូលដល់​ទីបញ្ចប់​។​

​គ្រោះថ្នាក់​បានកើត​ឡើង​នៅ​ផ្លូវ​Highway 12​ក្នុង​ឃុំ មេ​ថរ នៅ​ម៉ោង​ប្រមាន​១​រំលង​អ​ធ្រា​ត​។​

​របាយការណ៍​ដំបូង​បាន​និយាយថា ម៉ាស៊ីន​ឡាន​បាន​ឆេះ​និង​បាន​រាលដាល​យ៉ាង​លឿន​ទៅ​តួ​រថយន្ត​ទាំងមូល តែបើ​តាម​អ្នក​នៅមាន​ជី​​វិត​និយាយថា ភ្លើង​បានចាប់ផ្តើម​នៅ​កណ្តាល​រថយន្ត ហើយ​រាលដាល​លឿន ដោយ​ធ្វើអោយ​ជាប់​មនុស្ស​នៅ​ពាក់កណ្តាល​ទៅក្រោយ​។​

​បើតាម​ប៉ូលិស អគ្គិភ័យ​នេះ​មាន​សភាព​ខ្លាំង​រហូតដល់​សាក​សព្វ​ខ្លះ​ទាមទារ​អ្នកជំនាញ​មក​ពិ​និ​ត​ដើម្បី​កំណត់​អត្តសញ្ញាណ ឬ​ភេទ​៕​ដោយ​៖​វាសនា​

​រថយន្តក្រុង​ដែល​ឆេះ​ខ្ទេច​នៅលើ​ផ្លូវ​ក្រោយ​ត្រូវបាន​ពន្លត់