កម្មករ​ម្នាក់​ដែល​វាយ​ថៅកែ​របស់ខ្លួន​បែកក្បាល​ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​

935
ចែករម្លែក

(​បាត់ដំបង​)៖ កម្មករ​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ ត្រូវ​ថៅកែ​ស្តីបន្ទោស ហើយ​មាន​កំហឹង​បាន​វាយ​ទៅលើ​ថៅកែ​របស់ខ្លួន​ត្រូវចំ​ក្បាល បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ផ្សារ​រូង​ភូមិ​កំពង់​គល់ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​។​

​លោក​វរសេនីយ៍ទោ ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ធា ធិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​កំពង់​គល់ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​។ ចំណែក​ជនរងគ្រោះ​ជា​ថៅកែ​មានឈ្មោះ ឡៅ ជី​ង​គង់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ ឃុំ​ខាងលើ​ជាមួយគ្នា​រងរបួស​បែក​ក្បាល ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​បាណន់​។​

​ករណីនេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​ច្បាប់​៕L ដោយ​៖ គ្រញូង​