កម្មករ​រោងចក្រ​កាត់ដេរ​W & D រាប់រយ​នាក់​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ចូលធ្វើការ​វិញ​ខណៈ​មួយចំនួន​បាន​ចូលធ្វើការ​វិញ​ហើយ​

185
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​កម្មករ រោង​ចក្រ​កាត់ដេរ​W & D រាប់រយ​នាក់​នាំគ្នា​ឈរ​ធ្វើ​កូដកម្ម​ទាមទារ​អោយ​ក្រុមហ៊ុន​ទទួល​យក​ពួកគាត់​ចូលធ្វើការ​វិញ​ទាំងអស់គ្នា ដោយឡែក​តែ​កម្មករ​ដែល​បាន​ចូល​ធ្វើការ​វិញ​មាន​កាត​ពណ៌​លឿង ចំនួន​៧២៤ នាក់ ។ ការធ្វើ​កូដកម្ម​នេះ ឋិត​នៅ​ក្រុម​៤​ផ្លូវ​២១៧ ភូមិ​ឬ​ស្សី​២​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​បើតាម​លោក ​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌមានជ័យ​បាន​បញ្ជាក់ថា កម្មករ​សរុប​មាន ១៨០០​នាក់ ប្រុស ២៣៩​នាក់​។ ក្រុមហ៊ុន​បាន​បិទ​សេចក្ដីប្រកាស​អោយ​កម្មករ​និ​យោ​ជិ​ក​ទាំងអស់​ដែល​ក្រុមហ៊ុន​បា​នប​ញ្ឍ​ប់​ឲ្យ​ចូលធ្វើការ​វិញ​ជាធម្មតា​លើក​លែ​ក​តែ​កម្មករ​មួយចំនួន​តូច​ដែល​ញុះ​ញង់ គំរាមកំហែង ជេ​ប្រមាថ និង​រារាំង​កម្មករ​ដទៃ​មិនឲ្យ​ចូលធ្វើការ​ប៉ុណ្ណោះ ។​

​លោក​អភិបាលរង​បន្តថា កម្មករ​ដែល​បាន​ចូលធ្វើការ​មានកា​តព​ណ័​លឿង ចំនួន ( ៧២៤ នាក់ )។ ចំណែក​កម្មករ​ចំនួន ( ១០៧៦ នាក់ ) មិនទាន់​ព្រម ចូលធ្វើការ​ទេ
​ដោយ​នាំគ្នា​ឈរ​ធ្វើ​កូដកម្ម​ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ពួកគាត់​ចូលធ្វើការ​វិញ​ទាំងអស់គ្នា ។​

​សូមជម្រាបថា កម្មករ​ដែល​ឈរ​នៅខាងមុខ​ក្រុមហ៊ុន មាន​ចំនួន ប្រហែល​៤៥០នាក់ និង​មាន​ចង​បដា​កាន់​នៅ​ដៃ ដែលមាន​រូបថត​សម្តេច​ទាំងពីរ និងសរសេរ​ពាក្យ ទាមទារ ចំនួន៦ចំណុច៕​B/