កម្មករ​រោងចក្រ W & D ហែរ​ក្បួន​តវ៉ា​ទៅមុខ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

552
ចែករម្លែក
  • 3
    Shares

ភ្នំពេញ​៖ កម្មករ កម្មការិនី នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ W & D មាន​ទីតាំង​ស្ថិតនៅ ផ្លូវ​មុន្នី​រ៉េត ក្រុមទី​៤. ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាននាំគ្នា​ដើរ​ហែរ​ក្បួន​តវ៉ា​មកសុំ​អន្តរាគមន៍​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។ ការ​ហែរ​ក្បួន​នេះ មានការ​រារាំង​ពី​អាជ្ញា​ធរមាន សមត្ថកិច្ច​យ៉ាងណាក៏ដោយ ក៏​កម្មករ​ជំនះបាន​ដើរ​ហែរ​ក្បួន​រហូតដល់​ក្រសួង​ការងារ​។ កម្មករ ទាមទារ​អោយ​ក្រុមហ៊ុន W & D ទទួល​កម្មករ​ជាង ១០០​នាក់​ឲ្យ​ចូលធ្វើការ​ធម្មតា​វិញ​តាម​តួនាទី ភារកិច្ច ដោយ​មិន​រើសអើង​កម្មករ​។ បើ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ត្រូវ​ទូទាត់​អត្ថប្រយោជន៍ ចំនួន​៥​ចំណុច តាមច្បាប់​ស្តីពី​ការងារ​៕

កម្មកររោងចក្រ W & D ហែរក្បួនតវ៉ាទៅមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈភ្នំពេញៈ កម្មករ កម្មការិនី នៅរោងចក្រកាត់ដេរសំលៀកបំពាក់ W & D មានទីតាំងស្ថិតនៅ ផ្លូវមុន្នីរ៉េត ក្រុមទី៤. ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាដើរហែរក្បួនតវ៉ាមកសុំអន្តរាគមន៍នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។ ការហែរក្បួននេះ មានការរារាំងពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏កម្មករជំនះបានដើរហែរក្បួនរហូតដល់ក្រសួងការងារ។កម្មករទាមទារអោយក្រុមហ៊ុន W & D ទទួលកម្មករជាង ១០០នាក់ ឲ្យចូលធ្វើការធម្មតាវិញតាមតួនាទីភារកិច្ច ដោយមិនរើសអើងកម្មករ។ បើក្រុមហ៊ុនបញ្ឈប់កម្មករត្រូវទូទាត់អត្ថប្រយោជន៍ចំនួន៥ចំណុច តាមច្បាប់ស្តីពីការងារ។

Posted by Rasmei Kampuchea Daily on Tuesday, February 26, 2019