កម្មករ​ស្រា​បៀ​២​នាក់​ឈ្លោះ​គ្នា​មិនអាច​ផ្សះផ្សារ​បាន ម្នាក់​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ម្នាក់ទៀត បណ្តាល​របួសធ្ងន់​

518

បន្ទាយមានជ័យ ៖ កម្មករ​ស្រា​បៀ​២​នាក់​ឈ្លោះ​គ្នា​មិនអាច​ផ្សះផ្សារ​បាន ម្នាក់​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ម្នាក់ទៀត​បណ្តាល​របួសធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុចឃ្លាំង​ស្តុ​ប​ស្រា​បៀរ​អង្គរ របស់​ឈ្មោះ ឡុង ហ៊ុន ស្ថិតក្នុង​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីប៉ូលិស​ក្រុង​សិរីសោភ័ណ​ឲ្យ​ដឹងថា ការឈ្លោះគ្នា​រវាង​កម្មក​រ​ស្រា​បៀ​មិន​អា​ផ្សះផ្សារ​បង្កឡើង ដោយ​យុវជន​ជនសង្ស័យ​ឈ្មោះ សូត្រ តូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​បណ្ដោះអាសន្ន​ចំណុច​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​កម្មករ​លី​ស្រា​បៀរ​អង្គរ​នៅ​ឃ្លាំង​ខាងលើ​។​

​មន្ត្រី​បន្តថា ជនសង្ស័យ និង​ជនរងគ្រោះ ប្រកែក​គ្នា​មិនអាច​ផ្សះផ្សារ​បាន ក៏​ឈានដល់​ជន​ដ​ង្ស័​យ​បាន​យក​កាំបិត​ខ្វែវ កាប់​ទៅ​ជនរងគ្រោះ​ឈ្មោះ សំ​បួន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ឃ្លាំង​ជាមួយគ្នា ចំ​មុខ​រយះ​ពីលើ​ចិញ្ចើម​ខាងឆ្វេង​មកដល់​ខ្ទង់ច្រមុះ ដេរ​១៥​ថ្នេរ​។​

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន ហើយ​អធិការដ្ឋាន​ក្រុង​សិរីសោភ័ណ កសាង​សំ​រឿង​បញ្ជូនបន្ត​៕ ដោយ ៖ភ្នំ​ស្វាយ