កម្មករ​៦​នាក់​ស្លាប់​ក្នុងការ​រលំ​បាក់​ជញ្ជាំង​នៅ​វៀតណាម

107
ចែករម្លែក
  • 37
    Shares

​កម្មករ​៦​នាក់​និង​៤​នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា បន្ទាប់​ពី​ជញ្ជាំង​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ខេត្ត​Vinh Long បាន​ដួលរលំ​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ នៅ​ការដ្ឋាន​សំណង់​នៃ​រោងចក្រ​កាត់ដេរ​មួយ​នៅ​តំបន់ឧសហ្សាកម្ម​Hoa Phu​នៅ​ស្រុក​Long Ho ក្នុង​ខេត្ត​នេះ ។ ​កម្មករ​រាប់សិប​នាក់​បាន​ជាប់​ក្នុង​គំនរ​បាក់បែក​នៅពេល​ជញ្ជាំង​បាន​ដួល​រលំ​បាក់​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ បាន​ទៅដល់​កន្លែង​កើតហេតុ​នេះ ។​ពួកគេ​បាន​ចំណាយ​ពេល​ជាង​១​ម៉ោង​ទើប​អាច​យក​ពួក​អ្នករងគ្រោះ​ទាំងនោះ​ចេញពី​កន្លែងកើតហេតុ​ហើយ​ការ​ស៊ើប​​អង្កេត ត្រូវបាន​ធ្វើឡើង​៕​ដោយ​៖​សុខា​/sn