កម្មការិនី​នៅ​ស្រុក​ព្រៃឈរ​ជាង​៤០​នាក់​ដួលសន្លប់​ដោយ​ខ្វះ​ប្រព័ន្ធ​ខ្យល់​ចេញចូល​

800
ចែករម្លែក
​កម្មការិនី​នៅ​ស្រុក​ព្រៃឈរ​ជាង​៤០​នាក់​ដួលសន្លប់​ដោយ​ខ្វះ​ប្រព័ន្ធ​ខ្យល់​ចេញចូល​

 

 

ដោយ​: គង់​ហេង​/​កំពង់ចាម​:ស្ត្រី​ជា​កម្មការិនី​ចំនួន ៤៦ នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ក្នុង​រោងចក្រ​ឈ្មោះ​«​ជូ​ហួយ​»​ស្ថិតក្នុង​ភូមិ​ខ្វិត​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​េ​សៀ​ល​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៨​។​

​​ក្រោយពី​ទទួលដំណឹង​កើតហេតុ​ករណី​ដួលសន្លប់​ខាងលើនេះ គឺ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ចុះទៅ​កាន់​មន្ទីរពេទ្យ​បង្វែ​ក​ស្រុក​ព្រៃឈរ ជា​មន្ទីរពេទ្យ​កំពុង​ទទួល​សង្គ្រោះ​ស្ត្រី​ជា​ជនរងគ្រោះ​ខាងលើ​ដើម្បី​សួរសុខទុក្ខ​។​

​​លោក ឈឿន វ៉ាន់​ថន ប្រធាន​កា​រិ​ការិយាល័យ​សុខាភិបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ជនរងគ្រោះ នៃ​ការដួលសន្លប់​នេះ គឺមាន​អាការ​:​អស់កម្លាំង​ខ្សោយៗ ដោយ​មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​។ ដោយ​ខ្លះ​ថា​អាច​បណ្តា​លពី​ក្លិន​កាវ​បិទ​ទ្រនាប់ជើង និង​ខ្លះ​ថា​បណ្តាល​ពី​ធ្វើការ​ច្រើន​ម៉ោង​ពេក​។​
​​
លោក ចេង ហ៊ាង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​យុវ​:​នីតិ​ស​ម្ប​ប​ទា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​មន្ទីរពេទ្យ និង​ខាងក្នុង​រោងចក្រ​ខាងលើ គឺ​ស្ត្រី​រងគ្រោះ​ទាំងនោះ​មាន​ស្ថានភាព​ដំបូង​តឹងទ្រូង ងងឹតមុខ និង​វិលមុខ​។

ក្នុងចំណោម​នោះ​មាន​លក្ខណ​:​ធ្ងន់ធ្ងរ​ឈានដល់​ព្យួរ​ស៊ី​រ៉ូ និង​ដាក់​ខ្យល់​អុកស៊ីសែន​ពី ពីរ ទៅ​បីនាក់​។ ប៉ុន្តែ​មកទល់​ម៉ោងជាង​៣​រសៀល​ថ្ងៃទី ១២ ដដែល​នេះ គឺ​គាត់​មាន​ធូរស្បើយ​ឡើងវិញ​ហើយ​។​
​ ​
លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ផ្តើម​ឲ្យ​មានការ​ដួលសន្លប់​លើ​ស្ត្រី​ជា​កម្មការិនី​នេះ គឺ​ទំនងជា​បណ្តា​លពី​ការខ្វះ​ប្រព័ន្ធ​ខ្យល់​ចេញចូល ក្នុង​រោងចក្រ គឺ​ធ្វើ​ឲ្យ​ការដកដង្ហើម​របស់​ពួកគាត់​ជា​ជនរងគ្រោះ មិន​ទទួលបាន​ខ្យល់​អុកស៊ីសែន​គ្រប់គ្រាន់​៕S/