កម្មការិនី​រោងចក្រ​ស្បែកជើង​ញូ​ស្តា​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​នាង​ជិះ​ម៉ូតូ​មក​ធ្វើ​ការងារ​

153
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ ​កម្មការិនី​រោងចក្រ​ញូ​ស្តា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារតែ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​បើក​បុក​កិន ខ​ណះ​នាង​ជិះ​ម៉ូតូ ទៅធ្វើ​ការ រថយន្ត​បាន​រត់គេច​បាត់ស្រមោល តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ។​

​ករណីនេះ​កើតឡើង លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ខាងកើត​រោងចក្រ​ញូ​ស្តារ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ វេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៩​។​

​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត ០១​គ្រឿង​មិនទាន់​ស្គាល់​អត្តសញ្ញាណ (​អ្នកបើកបរ និង​រថយន្ត បើក​គេច​ខ្លួនបាត់​) មាន​ទិសដៅ​ចេញពី​ក្រុងព្រះសីហនុ បាន​បុក និង​កិន ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA SCOPY ពណ៌ស គ្មាន​ផ្លាកលេខ អ្នកបើកបរ​ឈ្មោះ សុខ លី​ណា ភេទស្រី អាយុ២៧​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ឈ្មោះ សុខ លី​ណា អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B/