កម្មការិនី​រោងចក្រ ប៊ី​រី ចំនួន​ជាង​៧០​នាក់ ដួលសន្លប់​កាលពី​ព្រឹក​មិញ​

511

(​ភ្នំពេញ​)៖ កម្មការិនី​រោងចក្រ «​ប៊ី​រី​» បាន​ដួលសន្លប់​ចំនួន​៧៣​នាក់ ដោយសារតែ​សុខភាព​របស់​ពួកគាត់​ទន់ខ្សោយ និង​តក់ស្លុត​តាម​គ្នា​។ ករណីនេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្មការិនី​ទាំង​៧៣​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច និង​អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន​៥ ដោយ​ក្នុង​រាជធានី​ភ្នំពេញ និង​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕L ដោយ​៖ លីន​ណា​