កម្មករ​រោងចក្រ ជិន​យី ៤៥០០ នាក់ ទាមទារ ឱ្យ​ថៅកែ បើក​ប្រាក់ខែ ឱ្យបាន​ទៀងទាត់​

631
ចែករម្លែក

ដោយ:​សន សក្តា​/កំពង់ឆ្នាំង ៖ កម្មករ កម្មការិនី រោងចក្រ ជីន យី ប្រមាណ​ជា ៤.៥០០ នាក់ បាន​ផ្ទុះ​ការតវ៉ា ទាមទារ​ឱ្យ​ថៅកែ បើក​ប្រាក់ខែ ឱ្យបាន​ទៀងទាត់ ។ ​ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​រោងចក្រ ជិន យី ស្ថិតនៅ​ក្នុងភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង​ឆ្នាំង​។


​​ក្រុមកម្មករ បានឱ្យដឹងថា ការធ្វើ​កូដកម្ម មិន​ចូលធ្វើការ​នេះ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ បើក​ប្រាក់ខែ ឱ្យបាន​ទៀងទាត់ នៅ​ថ្ងៃទី​១០ ប៉ុន្តែ​ខាង​រោងចក្រ សុំ​បើក​នៅ​ថ្ងៃទី​១២ វិញ តែ​ខាង​កម្មករ មិន​ព្រម ក៏​នាំគ្នា​ធ្វើ​កូដកម្ម តែម្តង​។

​ប្រភព​ចុងក្រោយ បានឱ្យដឹងថា ក្រោយពី​មាន​ការជួបពិភាក្សាគ្នា រវាង​តំណាង​កម្មករ កម្មការិនី ជាមួយនឹង​ថៅកែ​រោងចក្រ​ចិន​មួយ​នេះ អស់​រយៈពេល​ប្រមាណ ជាង​មួយ​ម៉ោង​មក ភាគី​កម្មករ កម្មការិនី​រោងចក្រ មិន​ព្រម​តាម​សំណើ​របស់​ថៅ​រោងចក្រ ដែល​សុំ​បើក នៅ​ថ្ងៃទី​១២ នោះឡើយ​៕​B/