កម្មវិធីប្រកួតបាល់ទាត់អន្តរជាតិថ្ងៃអង្គារ៍ ទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

279
ចែករម្លែក

• ក្របខណ្ឌ Champions League រដូវកាល២០១៩ / ២០២០
(00:55) Barcelona vs Slavia Prague
(00:55) Zenit St Petersburg vs RB Leipzig
(03:00) B. Dortmund vs Inter Milan
(03:00) Chelsea vs Ajax
(03:00) Liverpool vs Racing Genk
(03:00) Lyon vs Benfica
(03:00) Napoli vs Red Bull Salzburg
(03:00) Valencia vs Lille
វិភាគគូល្អ
B. Dortmund vs Inter Milan

ក្រុម Inter Milan នឹងទទួលភ្ញៀវក្រុម Dortmund នៅយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធនៅសប្តាហ៍នេះក្នុង ក្របខណ្ឌឆេមពានលីក។

វាគឺជាការប្រកួតលើកទី៣នៅក្នុងពូល ខណៈក្រុមរបស់លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) នៅមានឱកាស ឈ្នះក្នុងក្របខណ្ឌកំពូលនេះនៅឡើយ បន្ទាប់ពីប្រកួតស្មើក្រុម Slavia Prague និងចាញ់ក្រុម Barcelona ទាំង ប្រផិតប្រផើយ។

ក្រុម Inter Milan ហាក់ដូចជាមានសម្ពាធ ដោយសារថា ប្រសិនបើចាញ់ការប្រកួតនេះ ពួកគេប្រហែលជាមិនអាច ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយទេ។

លទ្ធផលស្មើនឹងមិនជួយអ្វីដល់ក្រុម Inter នោះទេ ដោយសារតែក្រុមនេះនៅសល់មួយប្រកួតក្នុងដៃ បន្ទាប់ពីការ ប្រកួតនេះ ហើយការប្រកួតនោះគឺប្រកួតជាមួយក្រុម Barcelona ។

លទ្ធផលស្មើជាមួយក្រុម Slavia Prague ក្នុងជំនួបបើកឆាកគឺជារឿងគួរឲ្យបារម្ភ ប៉ុន្តែគេមិនបានបន្ទោសក្រុមនេះ បានទេ ចំពោះការប្រកួតចាញ់ក្រុម Barcelona ។

ប្រាកដណាស់ថា លោក កុនតេ នឹងប្រើប្រព័ន្ធប្រយុទ្ធ ដើម្បីស្វែងរក៣ពិន្ទុ តែបើចាញ់វិញនោះ គឺកាត់តែបាត់បង់ ឱកាសហើយ។

ដោយសារតែក្រុម Inter Milan មិនសូវមានភាពស៊ីសង្វាក់ក្នុងការប្រកួតក្របខណ្ឌកំពូលនេះ ក្រុម Dortmund ដឹងច្បាស់ថា ទោះបីជាបាន១ ពិន្ទុក៏ជាលទ្ធផលអស្ចារ្យដែរ។

ក្រុម Dortmund នឹងផ្តោតការយកចិត្តទុកដាក់លើការវាយបកលឿនៗ ប៉ុន្តែក៏មិនភ្លេចការពារផងដែរដោយសារ ពួកគេត្រូវជាប់ជាមួយខ្សែប្រយុទ្ធឆ្នើមដូចជា ឡូតារ៉ូ ម៉ាទីណេស និង រ៉ូម៉េលូ លូកាគុ។

ក្រុម Dortmund ហាក់ដូចជាខ្សោយប្រព័ន្ធការពារបន្តិច ជាពិសេសព្យា យាមរារាំងការបញ្ចូនបាល់ពីស្លាប ដូច្នេះ ពួកគេនឹងព្យាយាមកាត់បន្ថយកំហុស និងព្យាយាមដណ្តើមបាល់ ដើម្បីធ្វើការវាយបក៕
ទស្សនៈ B. Dortmund 2-3 Inter Milan
Lyon vs Benfica

ក្រុម Benfica និងក្រុម Lyon នឹងជួបគ្នានៅរំលងអធ្រាត្រថ្ងៃអង្គារសម្រាប់ការប្រកួតលើកទី៣នៅក្របខណ្ឌឆេមពាន លីក។ ក្រុមបារាំង Lyon បច្ចុប្បន្នឈរនៅលេងរៀងទី២នៅលើកំពូល G ស្មើ៤ពិន្ទុជាមួយក្រុមនាំមុខនៅលើពូល Zenit ស្របពេលក្រុមមកពីព័រទុយហ្គាល់នេះធ្លាក់មកលេខរៀងទី៤ បន្ទាប់ពីចាញ់ការប្រកួតបើកឆាកទាំងពីរលើក។

ក្រុម Benfica និងក្រុម Lyon បានប្រឈមមុខដាក់គ្នាបួនលើកមកហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ក្រុមទាំង ពីរនេះ មិនទាន់រកបានលទ្ធផលស្មើនៅឡើយទេ ។

ក្រុម Benfica លេងពីរប្រកួតចាប់តាំងពីដើមខែ ហើយប្រហែលជាមិនអាចឈានធ្វើបានល្អជាងនេះទេបើទោះបីជាយក ឈ្នះក្រុម Cova de Piedade នៅក្របខណ្ឌក្នុងស្រុកកាលពីចុងសប្តាហ៍ក៏ដោយ។ ក្រុម Benfica លេងមិនសូវស៊ី សង្វាក់គ្នាប៉ុន្មានទេ ហើយក៏មិនសូវមានគ្រាប់បាល់ក្នុងដៃដែរ។ បីប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយពួកគេរក បានមិនលើសពី៣គ្រាប់នោះទេ។

ចំណែកក្រុម Lyon ក៏មិនសូវជាល្អខ្លាំងណាស់ណាដែរដោយក្រុមនេះអាចរកបានជ័យជម្នះត្រឹម១ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយ ដោយចាញ់៤ប្រកួតក្នុងចំណោម១០ប្រកួតនោះ។ ពួកគេមិនអាចរកបានគ្រាប់បាល់ក្នុង ពីរប្រកួតចុងក្រោយ។ចាំមើលថា តើក្រុមណាមួយធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់នេះ៕
ទស្សនៈ Lyon 2-2 Benfica