កម្មវិធី​ជ្រើសរើស​កូនក្រមុំ​ឆ្នើម​៖ តារា​មាន​ប្រវត្តិ​ស្នេហា​ផ្អែមល្ហែម ជា​គណៈកម្មការ​

211
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង តារាចម្រៀង និង​ពិធីករ​ប្រុស​ស្រី ល្បីឈ្មោះ ៥ រូប ត្រូវបាន​ជ្រើសរើស ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ ក្នុង​កម្មវិធី​សិល្បៈ បែប​ស្នេហា​មួយ ឈ្មោះថា ”​កូនក្រមុំ​ឆ្នើម​” របស់​ទូរទស្សន៍​ក្រសួងមហាផ្ទៃ Nice Tv ។ពួកគេ​ត្រូវបាន​មហាជន ចាត់ ទុកថា សិល្បករ មានឈ្មោះ​ល្បី​ធ្លាប់មាន​ប្រវត្តិ​ស្នេហា​ផ្អែមល្ហែម​និង​មិន​ធ្លាប់ ឆ្លងកាត់​រឿងអាស្រូវ​។


ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​ប្រកាស​សម្ពោធ​បញ្ចាំង​កម្មវិធី ”​កូនក្រមុំ​ឆ្នើម​” ជា​ផ្លូវការ កាលពី​រាត្រី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ អគារ​ព្រី​នស៍​ហូ​ឌី​ង​គ្រុប កោះ​ពេជ្រ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស និង​សិល្បករ រាប់រយ​នាក់ ចូលរួម​។ សិល្បករ ទាំង ៥ រូប មានដូចជា សិល្បករ​ជើងចាស់ និង​ជា​អ្នកនិពន្ធ​ភាពយន្ត អ្នកស្រី សក្តិ សាកេ​ត, តារា​សម្តែង និង​ជា​គូស្នេហ៍​ល្បីឈ្មោះ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​លោក គីម សីហា, ពិធីករ និង​ជា​អតីត​ហ្វេ​ស៊ី លោក ជា វណ្ណ​រិ​ទ្ធ និង​តារាចម្រៀង​ស្រី ល្បីឈ្មោះ​កញ្ញា អ៊ី វ៉ា​។ ពួកគាត់ នឹង​ផ្តល់​ពិន្ទុ​ចំពោះ​គូស្នេហ៍​ចុងក្រោយ ១០​គូ ក្នុង​កម្មវិធី​ប្រកួត ប្រជែង​ខាងលើ ក្រោយពី​គូស្នេហ៍ ចំនួន​៣០​គូ ដែល​បានដាក់​ពាក្យ និង​ត្រូវបាន​ជ្រើសរើស​ចូលរួម​ប្រកួត ដោយបាន​បង្ហាញ​ចែករំលែក​ពីបទ​ពិសោធន៍​ស្នេហា និង​បង្កើន​ភាព​ផ្អែមល្ហែម ទៅកាន់​ទស្សនិកជន​។​

​គណៈកម្មការ​ទាំងអស់ សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​រំភើបចិត្ត និង​កោតសរសើរ ចំពោះ​កម្មវិធី​សិល្បៈ​បែប​គូស្នេហ៍​ពិតៗ លើកដំបូង​នៅ​កម្ពុជា ព្រោះតែ​វា​បាន​ចែករំលែក បទពិសោធន៍​ស្នេហា និង​រុញច្រាន​ជីវិត​ស្នេហា​ពួកគេ កាន់តែ​មានន័យ មាន​ក្តី​សុខ សុភមង្គល​។​

​តំណាង​មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍​ម៉ា​ណ័​រ ដែលជា​អ្នក​ឧ​ត្ថ​ម្ភ​ធំ​ចំពោះ​កម្មវិធី​នេះ បាន​លើកឡើងថា ចូលរួមចំណែក​ចែករំលែក​ក្ដី​ស្នេហា ស្រស់ត្រកាល មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ បាន​ចង់​បង្កើតជា​សួន​កម្សាន្ត នា​រាជធានី​ភ្នំពេញ និង​រមណីយដ្ឋាន​លំហែកាយ ដែល​ប្រជាជន​កម្ពុជា ចូលចិត្ត​បំផុត​។ ពួកគេ​សង្ឃឹមថា អាចអោយ​មជ្ឈ មណ្ឌល​ក​ម្សា​ន្ត​មួយ​នេះ ក្លាយជា​ទីកន្លែង​សាក្សី​នៃ​ស្នេហា​ស្រស់ត្រកាល​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

មជ្ឈមណ្ឌល​កម្សាន្ត ព្រី​នស៍​ម៉ា​ណ័ នឹង​បញ្ចប់ ហើយ​ដាក់​បង្ហាញ​នៅ​ខែតុលា​ឆ្នាំនេះ​ដល់ពេល​នោះ​នឹងមាន​កន្ត្រក​វិល​ខ្ពស់ ជាងគេ​បំផុត នៅ​កម្ពុជា សួន​ទឹក​កម្សាន្ត​ខ្នាត​ធំ ទីលាន​ស្រា​បៀរ ទីលានប្រណាំង​រថយន្ត​Kart​និង​បរិក្ខារ​បរិវេណ​ថ្មីៗ ផ្សេងទៀត ដាក់​បង្ហាញ​ផងដែរ​។​

​តំណាង​រូបនេះ បាន​បញ្ជាក់ថា រាត្រី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​កូនក្រមុំ​ឆ្នើម នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​ន​ម៉ា​ណ័​រស៍ នឹង​ប្រព្រឹត្តទៅ​នៅក្រោម​កន្ត្រក​វិល​ថ្មី​ចុងក្រោយ នឹង​ជ្រើស​រើស យក​កូនក្រមុំ​ឆ្នើម​ម្នាក់​នោះ អោយ​គាត់ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់​ទទួលបាន​ការរៀបចំ​ពិធីជប់លៀង​មង្គលការ​ដ៏​រ៉ូ​ម៉េ​ន​ទិច​បំផុត​និង​បន្ទប់​ស្នាក់ នៅ​លំដាប់ VIP ដោយ​ឥតគិតថ្លៃ​។​

​ក្រៅពី​គណៈកម្មការ ក្នុងនោះដែរ កម្មវិធី​ក៏បាន​ប្រកាស​អំពី​វត្តមាន​ពិធីករ​តំណាង កម្មវិធី ​គឺ​កញ្ញា ដួង ម៉ា​និ​ច និង​លោក ថៃ អតិ​ជាតិ​បុត្រ ដែលជា​ដៃគូ​ស្នេហា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​ទស្សនិកជន​ផងដែរ​។

​សូម​បញ្ជាក់ដែរថា ចាប់ពី​រាត្រី​ថ្ងៃទី​៨ ខែកញ្ញា​នេះ ស្ថានីយទូរទស្សន៍ ណាយ​ស៍​ធី​វី​( Nice Tv) បាននិងកំពុង​ចាក់ផ្សាយ ១២ សប្ដាហ៍​ជាប់ៗ​គ្នា នៅ​រៀងរាល់​ល្ងាច ម៉ោង​ប្រាំបី​យប់ ថ្ងៃអាទិត្យ ព្រមទាំង​ជួប​ជាមួយ និង​ជជែក​ជាមួយ​ទស្សនិកជន នៅលើ​បណ្ដាញ​សង្គម​ធំៗ ដូចជា Facebook និង TikTok ជាដើម​។ ក្នុងចំណោម​គូស្នេហ៍​ដែល​បាន​ចុះឈ្មោះ​ចូលរួម ជាច្រើន​គូ​មាន​គូស្នេហ៍​ចំនួន​៣០​គូ​ត្រូវបាន​ជ្រើសរើស​មក​ចូលរួម​ចែករំលែក​បទពិសោធន៍ ស្នេហា​និង​ចូលរួម​ប្រកួត​។ អ្នកឈ្នះ​ប្រចាំ ​សប្តាហ៍​មួយគូ នឹងត្រូវ​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត ក្នុង​វគ្គ​ផ្តាច់​ព្រ័ត និង​ឆ្លងកាត់​ការផ្តល់​ពិន្ទុ ពី​គណៈកម្មការ ខាងលើ​ផងដែរ​៕ ដោយ​៖ បូ​រិ​ន​

#