កម្មវិធី​បង្ហាញ​ម៉ូត​ឈុត​ក្នុង របស់​ក្រុមហ៊ុន Victoria’s Secret នឹង​មក​តំបន់​អាស៊ី​ជា​លើកដំបូង​

448

វា​លែង​ជា​អាថ៌កំបាំង​អី​ទៀតហើយ ពេលដែល​ពួក​ទេពអប្សរ​ទាំងនេះ​នឹង​ហោះ​ទៅ​ក្រុង​សៀង​ហៃ​នៅ​ខែវិច្ឆិកា​ខាងមុខ​ដើម្បី​បង្ហាញ​ឈុត​ក្នុង​របស់​ពួកគេ​នៅក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន Victoria’s Secret ។​

​ក្រុមហ៊ុន​ផលិត​ខោអាវ​ទ្រនាប់​នេះ​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​សីហា​ថា​ការបង្ហាញ​ម៉ូត​ប្រចាំឆ្នាំ​របស់ខ្លួន​នឹងធ្វើ​ជា​លើកដំបូង​នៅ​អាស៊ី​នៅ​ឆ្នាំនេះ ដែល​ជាការ​សម្រាក​ពី​ទីតាំង​ប្រចាំត្រកូល​របស់​ពួកគេ ដូចជា ទីក្រុង​ញូវយ៉ក ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ទីក្រុង​ឡុង​ដ៍ និង​ទីក្រុង​ប៉ារីស​។​

​ព្រឹត្តិការណ៍​បង្ហាញ​ខោអាវ​ទ្រនាប់​ឆ្នាំនេះ​នឹងមាន​លក្ខណៈពិសេស​ចម្រុះ​បំផុត ជាមួយ​ចំនួន​តារា​បង្ហា​ញ​ម៉ូត​ចិន​ច្រើន​មិន​ធ្លាប់មាន នឹង​ដើម្បី​ដើរ​នៅក្នុង​ការបង្ហាញ​ម៉ូត​នេះ​។​

​នាង លីវ វិ​ន នាង មីង ស៊ី នាង ហេ ស៊ុយ នាង ជូ សៀវ​វិ​ន និង នាង​ស៊ី សិន គឺ ស្ថិតក្នុង​ចំណោម​តារា​បង្ហាញ​ម៉ូត​ស្រស់ស្អាត ៥៧ នាក់​ដែល​នឹង​ស្លៀកពាក់​ខោអាវ​ទ្រនាប់​សិច​ស៊ី​និង​ស្លាប​ទេវតា​។ នេះ​បើតាម​វេ​ប​សាយ CGTN ។​

​ហើយ​ក្នុងចំណោម​តារា​ស្រស់ស្អាត​ថ្មីថ្មោង​ចំនួន ១៦ នាក់ ដែល​ត្រូវ​ទស្សនា​នៅលើ​វេទិកា​ដើរ​ម៉ូត​គឺ​នាង អ៊ី​ស្តែ​ល ចិន អាយុ ១៧ ឆ្នាំ ជា​ជនជាតិ​បារាំង ដើមកំណើត​ចិន​។​

​តារា​បង្ហាញ​ម៉ូត​ពេញនិយម​ដូចជា នាង អា​ឌ្រី​យ៉ាណា លី​ម៉ា នាង បេ​ហា​ទី ព្រី​ន​ស្លូ នាង អា​ឡេស​សាន់​ដ្រា អាំ​ប្រូ​ស៊ីអូ នាង បេឡា ហា​ឌី​ត និង​នាង ជី​ជី ហា​ឌី​ត នាង ចា​ស្មី​ម ធុ​ក និង នាង ខេនឌី​ស ស្វា​ណេ​ប៉ូ​អែល ក៏​នឹង​ត្រឡប់មក​បង្ហាញ​ម៉ូត​វិញ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​នៅ​ឆ្នាំនេះ​ផងដែរ​។​

​កម្មវិធី​នេះ​ធ្វើឡើង​បន្ទាប់ពី​ការបើក​ដំណើរការ​ហាង​សម្លៀកបំពាក់ Victoria’s Secret នៅ​ទីក្រុង​សៀង​ហៃ​កាលពី​ខែកុម្ភៈ ដែល​ផ្តល់ជូន​នូវ​ផលិតផល​ឈុត​ក្នុង​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​ចិន​។​

Victoria’s Secret មិនទាន់បាន​បង្ហាញថា​តើន​រណា​នឹង​គ្រង​ឈុត​អាវទ្រនាប់ Fantasy បំពាក់​ដោយ​គ្រឿងអលង្ការ​នោះទេ​។ តើ​អ្នក​គិតថា​អ្នកណា​មានសំណាង​?៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Victoria’s Secret នឹង​មក​សៀវ​ហៃ​រៀបចំ​ការដើរ​ម៉ូត​នៅ​ខែវិច្ឆិកា​ខាងមុខនេះ