កម្មវិធី​បវ​កញ្ញា​ភពផែនដី​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្រ

310
ចែករម្លែក
  • 12
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ ការប្រកួតប្រជែង​បវ​កញ្ញា​ភពផែនដី (Miss Planet international) មាន​៣៤​ប្រទេស​មក​ចូលរួម ហើយ​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ បាន​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត​ហើយ​កាលពី​យប់​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​បេក្ខជន​បានបង្ហាញ​សម្រស់​ដ៏​ស្រស់ស្អាត ដើរ​បង្អួត​សម្រស់​ឲ្យ​គណៈកម្មការ​វាយតម្លៃ​។

​រូប​សម្រស់​ស្រស់ស្អាត​របស់​បវ​កញ្ញា​នានា​មកពី​ប្រទេស​ផ្សេងៗ បាន​ដើរ​បង្ហាញ​ម៉ូដ​បង្អួតរាង ដោយ​ស្លៀក​ជា​ឈុត​ប៊ី​គី​នី​ផង ស្លៀក​ជា​ឈុត​រាត្រី​ស្រ​មោ​សរ​ផង គឺ​ស្រស់​ស្អាត​លេចធ្លោ ធ្វើ​ឲ្យ​គណៈកម្មាធិកា និង​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី ពិបាក​ក្នុងការ​ជ្រើសរើ​ស​យ៉ាងខ្លាំង​។

បើតាម​លោកស្រី ម៉ី​ន ហា​លី​ម៉ាស់ អ្នករៀបចំ​កម្មវិធី​ប​វរ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង ដែល​បាន​នាំយក​នូវ​ព្រឹត្តិការណ៍​ប្រកួតប្រជែង សម្រស់​ថ្នាក់​អន្តរជាតិ​ថ្មី​មួយ មកកាន់​ប្រទេស​កម្ពុជា ក្រោម​ការចូលរួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និង​ក្រសួង​បរិស្ថាន​។ ចាប់តាំងពី​ថ្ងៃ​សន្និសីទ​សារព័ត៌មាន បង្ហាញខ្លួន បវ​កញ្ញា មកដល់ពេលនេះ គឺអាច​និយាយបានថា ពួកគាត់​បានធ្វើ​ការងា​រ​ច្រើន ហើយ​បាន​ទៅកាន់​តំបន់​ទេស​ចរណ៍​​ច្រើន ដូចជា​សៀមរាប ប្រាសាទសំបូរព្រៃគុក បាន​ចូលរួម​ដាំ​ដើមឈើ និង​ការងារ​មួយចំនួនទៀត ទម្រាំ​ឈាន​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បង្ហាញ​ម៉ូដ​ឈុត ប៊ី​គី​នី​បង្អួតរាង និង​ឈុត​រាត្រីសមោសរ​នេះ​តែម្តង​។

សូម​ជម្រាប​ផងដែរ​ថា កម្មវិធី​ប្រកួត​សម្រស់​នេះ ចាប់ផ្តើម​ពីថ្ងៃ​២៣ កុម្ភៈ ២០១៩ ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​១ មិនា ២០១៩ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៧​យប់​តទៅ​៕B/