កម្មវិធី​បោះជំរំ​អំពី​វប្បធម៌ អ្នកដឹកនាំ​វ័យក្មេង​ប្រទេស​ទន្លេ​ឡាន​ឆាង​-​មេគង្គ​បើក​នៅ​ក្រុង​គុន​មីង​

608
ចែករម្លែក

​នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៨ កម្មវិធី​បោះជំរំ​អំពី​វប្បធម៌​អ្នកដឹកនាំ​វ័យក្មេង​ប្រទេស​ទន្លេ​ឡាន​ឆាង-​មេគង្គ​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន ។ តំណាង​យុវជន យុវនារី​១២០​នាក់ ដែល​មកពី​ប្រទេស​ចិន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បាន​ចូលរួម ក្នុង​ពិធី​បើកសម្ពោធ​នេះ ។

​កម្មវិធី​បោះជំរំ​នេះ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​ទូទាំងប្រទេស​ចិន និង​ទទួលបន្ទុក​អនុវត្តន៍ ជាក់ស្ដែង​ដោយ​សហភាព​សហព័ន្ធ​យុវជន​ទូទាំងប្រទេស​ចិន​សាខា​ខេត្ត​យូ​ន​ណាន ដើម្បី​ជំរុញ​ការ ផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន​យុវនារី​នៃ​បណ្ដា​ប្រទេស​ឡាន​ឆាង​-​មេគង្គ​អាស្រ័យ លើ​ឧត្តមភាព​ផ្នែក​ទីតាំង​ភូមិសាស្ត្រ និង​ធនធាន​វប្បធម៌​នៃ​ប្រទេស​ពាក់ព័ន្ធ​ផ្សេងៗ ។​

​កម្មវិធី​នេះ​មាន​រយៈពេល ១០​ថ្ងៃ​ដែល​នឹង​រៀបចំ​នៅក្នុង​ក្រុង​គុន​មីង និង​ក្រុង​តា​លី​នៃ​ខេត្ត​យូ​ណាន ។ តំណាង​ដែល​មកពី​ប្រទេស​នានា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ស្ដីពី​ការបង្កើត​សហគមន៍ រួម​វាសនា ទន្លេ​ឡាន​ឆាង​-​មេគង្គ សិក្ខាសាលា​ស្ដីពី​ការបង្កើត​មុខ​ជំនួញ​របស់​យុវជន​កិច្ចប្រជុំ​សន្ទនា​មិត្តភាព យុវជន និង​សកម្មភាព​សំខាន់ៗ មួយចំនួនទៀត​ព្រមទាំង​នឹង​ទៅ​ចូលរួម​ទស្សនា​តំបន់​ផ្សេងៗ​នៃ​ខេត្ត យូ​ន​ណាន និង​សកម្មភាព​ពង្រឹងសមត្ថភាព​របស់​យុវជន​ជាដើម ៕ ដោយ មី​វ ឆាវ (​ពី​ភ្នាក់ងារ​ព័ត៌មាន​ចិន​)

#