•ក្របខណ្ឌ English Premier League រដូវកាល២០១៧/១៨
(19:30) Chelsea vs Everton
(19:30) West Brom vs Stoke
(22:00) Liverpool vs Arsenal
(22:00) Tottenham vs Burnley
គូរល្អប្រចាំសប្តាហ៍
Liverpool vs Arsenal
ក្រុម Liverpool ធ្វើបានល្អពេញមួយសប្តាហ៍ បន្ទាប់ពីបានយកឈ្នះក្រុម Hoffenheim ៤-២ ហើយមានឱកាសឆ្លងចូលវគ្គប្រកួតជម្រុះក្របខណ្ឌឆេមពានលីក។
កាលពីចុងសប្តាហ៍មុន ពួកគេបានយកឈ្នះក្រុម Crystal Palace ១-០ ទាំងប្រផិតប្រផើយនៅទឹកដី Anfield ។ ការប្រកួតរវាងក្រុមទាំងពីរច្រើនតែមានភាពស្វិតស្វាញ ហើយជំនួប៨លើកចុងក្រោយរបស់ក្រុមទាំងពីរ មានគ្រាប់បាល់សរុប៣៥គ្រាប់។ ៦ប្រកួតក្នុងចំណោមនោះ មានការទាត់បញ្ចូលទីគ្នាយ៉ាង ហោចណាស់៤គ្រាប់។
ភាពធូររលុងក្នុងតំបន់ការពាររបស់ Liverpool ត្រូវបានគេមើលឃើញជាទូទៅនៅរដូវកាលនេះ ដោយរបូត៧គ្រាប់នៅក្នុងបួនប្រកួតចុងក្រោយ រួមទាំងបីគ្រាប់ពេលប្រកួតជាមួយក្រុម Watford នៅក្នុងការប្រកួតបើកឆាករដូវកាលថ្មី។
សំណាងណាស់ ពួកគេមានប្រព័ន្ធប្រយុទ្ធប្រកបដោយប្រសិទ្ធភាព ហើយអាចជួយសង្គ្រោះពួកគេបាន។ កីឡាករម្នាក់ក្នុងចំណោមកីឡាករល្អនោះគឺខ្សែបម្រើ សាឌីអូ ម៉េន ។ ខ្សែបម្រើស្លាបរូបនេះរកបានគ្រាប់បាល់ទាំងពីរប្រកួតក្នុងលីកនៅរដូវកាលនេះ។
ចំណែកក្រុមកាំភ្លើងធំអាសេណលចាប់ផ្តើមរដូវកាលមិនសូវបានល្អទេ ប៉ុ ន្តែពួកគេអាចយកឈ្នះក្រុម Leicester ៤-៣ ក្នុងប្រកួតបើកឆាករដូវកាលថ្មីទាំងប្រផិតប្រផើយនៅពហុកីឡាដ្ឋាន Emirates ។ សំណាងមិនល្អ ពួកគេបន្តភ្លាត់ ស្នៀតចាញ់ក្រុម Stokes ១-០កាលពីសប្តាហ៍មុនហើយសង្ឃឹមថា ប្រកួតជា មួយក្រុម Liverpool ពួកគេនឹងមានភាពប្រយ័ត្នប្រយែងជាងមុននិងធ្វើឲ្យបានល្អ។
នេះគឺជាការប្រកួតសំខាន់មួយ ហើយអាចមានការទាត់បញ្ចូលទីគ្នាច្រើន។ Arsenal គ្មានប្រវត្តិល្អទេលេងនៅក្រៅទឹកដី ប៉ុន្តែពួកគេអាចទាត់បញ្ចូលទី១៦លើកក្នុងចំណោម១៩ប្រកួតក្រៅទឹកដីនៅក្របខណ្ឌព្រីមីញ៉េលីក។
ចាំមើលថា តើក្រុមណាមួយក្នុងចំណោមក្រុមខ្លាំងទាំងពីរអាចរកបាន៣ពិន្ទុនៅរាត្រីថ្ងៃអាទិត្យនេះ៕
ទស្សន: Liverpool 3-2 Arsenal
•ក្របខណ្ឌ Spanish La Liga រដូវកាល២០១៧/១៨
(23:15) Eibar vs Ath. Bilbao
(23:15) Espanyol vs Leganes
(01:15) Getafe vs Sevilla
(03:15) Real Madrid vs Valencia
គូរល្អប្រចាំសប្តាហ៍
Real Madrid vs Valencia
ក្រុម Valencia ធ្វើមិនសូវបានល្អទេប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពួកគេនៅតែអាចគ្រប់គ្រងស្ថានការណ៍ ជាពិសេសនៅពេលពួកគេប្រឈមមុខជាមួយក្រុមធំៗ។ ពួកគេអាចយកឈ្នះក្រុម Real Madrid កាលពីរដូវកាលមុន។
ក្រុមទាំងពីរចាប់ផ្តើមការប្រកួតបើកឆាកទទួលបានជ័យជម្នះដូចគ្នា។ ក្រុម Real Madrid បានយកឈ្នះក្រុម Deportivo La Coruna ៣-០ ហើយរារាំងគូប្រកួតមិនឲ្យទាត់ចូលផងដែរ។
មានតែខ្សែការពារ សឺជីអូ រ៉ាម៉ូស (Sergio Ramos) ទេអាចពន្យល់បាន បន្ទាប់ពីត្រូវបានបណ្តេញចេញនៅចុងម៉ោង។ បន្ទាប់ពីការឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះត្រុវបានច្រានចោល រ៉ាម៉ូស នឹងខកខានការប្រកួតនេះ ហើយនេះអាចជាឱកាសសម្រាប់ក្រុមភ្ញៀវវាយលុកផងដែរ។
ក្រុម Real Madrid រកបានគ្រាប់បាល់យ៉ាងហោចណាស់១គ្រាប់នៅគ្រប់ការប្រកួតកាលពីរដូវកាលមុន ហើយនៅរដូវកាលថ្មីនេះ ពួកគេឈ្នះបួនប្រកួតនិងរកបាន១០គ្រាប់លើក្រុមល្អៗ ហើយសម្រាប់ជំនួបជាមួយក្រុម Valencia នេះ ពួកគេអាចនឹងធ្វើបានល្អ។
ក្រុម Valencia ហាក់ដូចជាមានការរៀបចំរចនាសម្ព័ន្ធបានល្អជាងមុន កាលពីចុងសប្តាហ៍មុនក្រោមការដឹកនាំរបស់គ្រូបង្វឹក ម៉ាសេលីណូ (Marcelino)។ Real Madrid នៅតែជាក្រុមល្អទាំងប្រព័ន្ធការពារនិងប្រយុទ្ធ។ ប៉ុន្តែក្រុម Valencia ប្រហែលជាមិននាំគ្នាឈរពេញមុខទីនោះទេ ពួកគេអាចនឹងធ្វើការវាយបកលឿនៗផងដែរ។ ចាំមើលតើក្រុមយក្ស Real Madrid អាចធ្វើបានល្អដូចចុងសប្តាហ៍មុនទេ៕
ទស្សន: Real Madrid 3-1 Vanlencia
•ក្របខណ្ឌ French Ligue 1 រដូវកាល២០១៧/១៨
(20:00) Guingamp vs Strasbourg
(22:00) Angers vs Lille
(02:00) Monaco vs Marseille
គូរល្អប្រចាំសប្តាហ៍
Monaco vs Marseille
ជំនួបរវាងក្រុម Monaco និងក្រុម Marseille នៅថ្ងៃអាទិត្យនេះ ធានាថា ពិតជាល្អមើល ដោយសារតែក្រុមទាំងពីរចូលវាយលុកដូចគ្នា ហើយពួកគេចាប់ផ្តើមរដូវកាលបានល្អដូចគ្នា។
ក្រុមជើងឯក Monaco អាចដណ្តើមបានជ័យជម្នះទាំងបីប្រកួតដំបូង បើទោះបីជាពួកបាត់បង់កីឡាករឆ្នើមៗមួយចំនួនក៏ដោយ ។
ទោះបីជាយ៉ាងណា ការប្រកួតនៅរាត្រីនេះ អាចជាការប្រកួតដ៏លំបាកមួយសម្រាប់ពួកគេ ដោយសារក្រុម Marseille លេងមិនដែលចាញ់ច្រើនខែមកហើយ។
ព័ត៌មានថ្មីជុំវិញ ក្រុម Monaco នោះគឺថា កីឡាករឆ្នើម Kylian Mbappe គ្រោងនឹងចាកចេញពីក្លឹបនេះ បន្ទាប់ពីក្លឹប PSG ដាក់សំណើច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្ទេរកីឡាកររូបនេះ។
ស្របពេលជាមួយគ្នានោះដែរ លោក ឡេអូណាដូ ចាឌីម (Leonardo Jardim) ហាក់ដូចជាមិនបានចំណាយច្រើនផងដែរ ដើម្បីស្វែងរកកីឡាករបន្ថែមមកជំនួស ហើយនេះគឺជាមូលហេតុដែលក្រុម PSG អាចនឹងដណ្តើមយកពានជើងឯកមកវិញនៅរដូវកាលនេះ។
ក្រុម Marseille មានទម្រង់លេងល្អឥតខ្ចោះ ហើយប្រាកដជាបង្កើតបញ្ហាច្រើនដល់ក្រុម Monaco ។ គិតចាប់តាំងពីខែមីនាមក ក្រុម Marseille លេងមិនដែលចាញ់ទេ ហើយពួកគេត្រូវក្រុម Monaco ទម្លាក់ចេញពីពាន French Cup ប៉ុន្តែពួកគេនៅជាក្រុមមួយក្នុងចំណោមក្រុមកំពូលទាំង៦។
មជ្ឈដ្ឋាននានាជឿថា ការប្រកួតនេះគឺជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយសង្ឃឹមថា ក្រុម Monaco អាចធ្វើបានល្អជាងដោយសារក្នុងទឹកដី៕
ទស្សន: Monaco 3-1 Marseille
•ក្របខណ្ឌអ៊ីតាលី Serie A រដូវកាល២០១៧/១៨
(23:00) Torino vs Sassuolo
(01:45) AC Milan vs Cagliari
(01:45) Chievo vs Lazio
(01:45) Crotone vs Verona
(01:45) Fiorentina vs Sampdoria
(01:45) Napoli vs Atalanta
(01:45) Spal vs Udinese
ដោយ៖សូនី/sn