កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ១៣ ខែ មិនា ឆ្នាំ​២០១៨

908

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Manchester United vs Sevilla

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មាន​ស្ថិតិ​ល្អ​ក្នុង​ទឹកដី​ដោយ​យកឈ្នះ​ក្រុម Liverpool កាលពី​ចុង​សប្តាហ៍ ហើយ​នៅពេលនេះ​កំពុង​បន្ត​កិច្ចប្រឹងប្រែង ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ក្រុម​យូ​ណាយ​ធី​ត​បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​អេ​ស្ប៉ា​ញ​សម្រាប់​ជំនួប​ជើង​ទី​១ ហើយ​ទទួល បាន​លទ្ធផល​ស្មើ​០-០ ។ វា​ជាការ​ប្រកួត​មួយ​ដែល​គ្មានអ្វី​គួរ​ឲ្យ​ទាក់ទាញ​ទេ ប៉ុន្តែ​វា​ជាការ​ដាក់ សម្ពាធ​លើ​គូប្រជែង​របស់ខ្លួន​នៅ​ជើង​ទី​២​។​
​ ​
​លុះត្រាតែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ព្រោះ​គ្មាន​ក្រុម​ណាមួយ​អាច​យកឈ្នះ​ក្រុម​យូ​ណាយ​ធី​ត​នៅលើ​ទឹក Old Trafford ទេ ចាប់តាំងពី​ក្រុម Southampton បាន​យកឈ្នះ​ពួកគេ​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​កន្លងមក​។ នៅក្នុង​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក យូ​ណាយ​ធី​ត​មិន​ធ្លាប់ ទទួលស្គាល់​ពាក្យ​ថា ចាញ់​ទេ​នៅក្នុង​១២​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ចាប់​តាំង ពី​ពួកគេ​ចាញ់​ក្រុម Real Madrid នៅ​ឆ្នាំ​២០១៣​។

​ជ័យជម្នះ​របស់​ពួកគេ​លើ​ក្រុម Liverpool បាន​បន្ថែម​ស្ថិតិ​មិនដែល​ចាញ់​ឡើងដល់​៥​ប្រកួត​ជាប់​គ្នា ហើយ​ចាប់ផ្តើម​រកបាន​គ្រាប់​បាល់​វិញ ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ធ្វើ​បានល្អ​មែនទែន​នាពេល​ថ្មីៗ​នេះ​។​

​ក្រុម Sevilla ឈរ​នៅ​លេខ​រៀង​ទី​៥​នៅ​ក្របខណ្ឌ La Liga ប៉ុន្តែ​បច្ចុប្បន្ន​នៅមាន​គម្លាត​១១ ពិន្ទុ ពី​កៅអី​សម្រាប់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​។ ពួកគេ​ប្រហែលជា​ត្រូវ​គិតដល់​ពាន Europa League ល្អ​ជាង ប្រសិនបើ​ពួកគេ​ចង់បាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់ រដូវ​កាល​ក្រោយ​។​
​ ​
Sevilla ពិតជា​ត្រូវការ​នាំមុខ​នៅ​ជើង​ទី​១ ពីព្រោះ​ស្ថិតិ​លេង​នៅក្រៅ​ទឹកដី​របស់​ពួកគេ​មិនសូវ​ល្អ​ទេ​។ នៅ​ក្របខណ្ឌ La Liga ពួកគេ​បានឈ្នះ​ពីរ​ប្រកួត​នៅក្នុង​ចំណោម​១៤​ប្រកួត​ចុងក្រោយ រួមទាំង​ការ យកឈ្នះ​ក្រុម Spartak Moscow ៥-១ ។​

​ក្រុម​យូ​ណាយ​ធី​ត​ក៏​យកឈ្នះ​ក្រុម​ដដែល​នេះ​៤-១ ផងដែរ​។ មើលទៅ​ក្រុម​ម្ចាស់ផ្ទះ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហាក់ដូចជា​មានប្រៀប​ជាង​បន្តិច​៕

​ទស្សន​: Manchester United 3-1 Sevilla

Roma vs Shakhtar

​ក្រុម Roma បាន​នាំមុខ​នៅ​តង់​ទី​១​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​នៅ​តង់​ទី​២ ក្រុម Shakhtar មានឱកាស​នាំមុខ​២-១ វិញ​។​

​នេះ​មិនមែនជា​លទ្ធផល​អាក្រក់​ពេក​ទេ​សម្រាប់​ក្រុម​អ៊ីតាលី​ដែល​ចង់បាន​ឱកាស​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ទី​ដែល​ពួកគេ​អាច​ជួប​ប្រកួត​ជាមួយ​ក្រុម​អ៊ីតាលី​។ ក្រុម Roma ឈរ​នៅ​លេខ​រៀង​ទី​៣ នៃ​ក្របខណ្ឌ Serie A ប៉ុន្តែ​ចាញ់​ក្រុម​កំពូល​ទាំងពីរ​១២​ពិន្ទុ​។

​ទម្រង់​លេង​ក្នុង​ទឹកដី​របស់​ក្រុម Roma មិនសូវ​បានល្អ​ទេ​នៅ​រដូវ​កាល​នេះ ដោយ​ប្រកួត​ចាញ់​៥ លើក នៅ​រដូវ​កាល​នេះ​។ ទម្រង់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ គេ​ឃើញ​មានតែ Real Madrid និង Porto ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​ក្រុម Roma នៅ​វគ្គ​៨​ក្រុម​ក្រោយ​។​

​នៅ​វគ្គ​ជម្រុះ​រដូវ​កាល​នេះ ក្រុម Roma ឈ្នះ​២​និង​ស្មើ​១ ដោយ​មិន​របូត​មួយ​គ្រាប់​បាល់​សោះ​។ គេ​អាច​ចាត់ទុកថា វា​ជា​ទម្រង់​លេង​ល្អ​មួយ​ដោយ​ពួកគេ​អាច​យកឈ្នះ​ក្រុម​ខ្លាំង​ដូចជា​ឆេ​ល​ស៊ី​៣-០ និង​ស្មើ​ក្រុម Atletico Madrid ០-០ ។​

​ចំណែក​ក្រុម Shakhtar វិញ​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្របខណ្ឌ​បាល់ទាត់​របស់​អ៊ុយ​ក្រែ​ន នាពេល​បច្ចុប្បន្ន ហើយ​យកឈ្នះ​៦​ប្រកួត​ចុងក្រោយ​។ អ្វី​ដែលជា​បញ្ហា​ព្រួយបារម្ភ​គឺ​ទម្រង់​លេង ក្រៅ​ទឹកដី​របស់ខ្លួន​។​

​ក្រុម Shakhtar ប្រកួត​ចាញ់​៦​ក្នុងចំណោម​៧​ប្រកួត​ក្រៅ​ទឹកដី​របស់ខ្លួន​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៦​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​នេះ​។ រដូវ​កាល នេះ ពួកគេ​ប្រកួត​ចាញ់​ក្រុម Manchester City ២-០ និង​ចាញ់​ក្រុម Napoli ៣-០ ស្របពេល ពួកគេ​អាច​យក​ឆ្នះ​ក្រុម Feyenoord ២-១ ។ ក្រុម Roma អាច​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​យកឈ្នះ​ក្នុង​ទឹកដី​របស់ខ្លួន និង​មានឱកាស​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ទស្សន​: Roma 2-1 Shakhtar